ព័ត៌មាន

សន្និសីទ APPF លើកទី ២៦ បិទបញ្ចប់ ចេញសេចក្តីថ្លែងការណ៍ហាណូយ


 សន្និសីទ APPF លើកទី ២៦ បិទបញ្ចប់ ចេញសេចក្តីថ្លែងការណ៍ហាណូយ

ក្រោយរយៈពេល ៣ ថ្ងៃធ្វើ​ការ នារសៀលថ្ងៃទី២​០ ខែមករា ឆ្នាំ​​២០១៨ APPF លើកទី ២៦ បា​នបិទ​បញ្ចប់​ជាផ្លូវការ​នៅទីក្រុងហាណូយ​ (វៀតណាម)។ ឯកសារចំនួ​ន ១៧ ត្រូវបា​ន អនុម័តក្នុង​នោះមាន​សេចក្តី​សម្រេច​ចិត្ត​ចំនួន​ ១៤ ស្តីអំពីខ្លឹមសារ​សំខាន់ៗនិងសេចក្តីថ្លែង​ការ ណ៍ហាណូយស្តី​ពី «ទស្សនៈ​វិស័យ​ថ្មីនៃទំនាក់​ទំនង​ដៃគូស​ភាអាស៊ី-​ប៉ាស៊ីហ្វិក»។ ​ថ្លែងមតិ នៅពិធីបិទបញ្ចប់ ​ប្រធានរដ្ឋសភាវៀតណាម លោក​ស្រី  ​Nguyen Thi Kim Ngan និងជា​ប្រធាន​ APPF លើកទី ២៦ ​បានអះ​អាងថា៖​
 
«រួមជាមួយលទ្ធផលដែល​ទទួល​បាននៃបណ្ដាសន្និសីទមុន APPF លើកទី ២​៦ ជាការបោះជំហាន​ជាបន្តសំខាន់​ក្នុងដំណើរ​អនុវត្ត​គោល​ដៅនៃវេទិកាដែលត្រូវបានដាក់​ចេញ ក្នុងសេចក្តី​ថ្លែង​ការណ៍ Vancouver និង​សេចក្តី​ថ្លែងការណ៍​ New Tokyo។ សេចក្តីសម្រេច​ចិត្ត ទាំងអស់​ត្រូវបាន​អនុម័ត​ក៏ដូច​ជាការផ្លាស់ប្តូរ​ពិភាក្សាដែល​បានសរឲ្យឃើញ​នូវតួនា​ទីសំខាន់ នៃបណ្ដាស​ភាក្នុង​ការចូល​រួមអនុវត្ត​កិច្ចសន្យា​អន្តរជាតិ​ដើម្បីធានា​សន្តិភាព​ស្ថិរភាព​សន្តិសុខ​ និងការអភិវឌ្ឍន៍និរន្តរភាព ដើ​ម្បីផលប្រយោជន៍របស់ប្រជាជន​ក្នុងតំបន់អាស៊ី​-ប៉ាស៊ីហ្វិក។»
 
តាមលោកស្រីប្រធានរដ្ឋសភា​វៀត​ណាម​ថា៖ ជោគ​ជ័យនៃ APPF លើក​ទី ២៦ គឺ សេចក្តី​ថ្លែង​ការណ៍​ហាណូយ​ស្តីអំពី ​«ទស្សនៈវិស័យថ្មីនៃទំនាក់ទំងដៃគូសភា​អា​ស៊ី-ប៉ាស៊ីហ្វិក» ត្រូវបានអ​នុម័ត។ សេចក្តី​ថ្លែង​ការណ៍​នេះមាន​អត្ថន័យសំ​ខាន់ដែល​កំណត់​ ទស្សនៈ​វិស័យថ្មីរបស់ APPF ក្រោយរយៈពេល​ ២៥ ឆ្នាំចាប់​បដិសន្ធិនិង​អភិវឌ្ឍន៍​។ លោ​កស្រី Nguyen ​Thi Kim Ngan ក៏​បានអះ​អាង​ដែរ​ថា៖ រដ្ឋសភា​វៀត​ណាម​នឹង​បន្តសហប្រតិបតិបត្តិការ​យ៉ាងសក​ម្ម​រួមជាមួយ ​APPF និង​សភាបណ្ដាប្រទេស​ផ្សេងៗ​អនុវត្ត​ទស្សនៈ​វិស័យ​ដែល​បាន​ដាក់​ចេញ​។
 
បន្ទាប់ពីវៀតណាម​ រដ្ឋសភាកម្ពុ​ជានឹងទទួ​លរៀបចំ ​APPF លើកទី ២៧ នាខែម​ករា ឆ្នាំ ​២០១៩​ ខាងមុខ។ ថ្លែងមតិ​ក្នុងឱកាស​នេះដែ​រ ប្រ​ធានគណៈប្រតិភូរដ្ឋសភាកម្ពុជា​ អនុប្រធាន​ ព្រឹទ្ធសភា លោក ​ទេព​ ងន បាន​មាន​ប្រសាសន៍​ថា៖
​ 
«ជោគជ័យនៃសន្និសីទកូសសម្គា​ល់របត់ថ្មីមួយសំរាប់ APPF ក្រោមអធិបតីភា​ពរបស់ លោក​ស្រីប្រធាន​រដ្ឋសភា​ប្រទេសម្ចាស់​ផ្ទះរួមជាមួយ​ការចូលរួមនិង​ការចែករំលែកនៃប្រទេស ជា​សមាជិកនានាដែ​រ។ បណ្ដា​ជោគជ័យ​ថ្មីនេះសម្តែង​ស្មារតីទទួល​ខុសត្រូវក៏ដូ​ចជាកិច្ចសន្យា​ ខាង​នយោបាយ​ដែល​អនុវត្ត​ទស្សនៈ​វិស័យ​ជំរុញកិច្ច​សហប្រតិបត្តិការក្នុ​ង​តំបន់។ កម្ពុជាមាន មោទន​ភាពណាស់ក្នុងពេលដែលធ្វើ​ជាប្រទេសម្ចាស់​ផ្ទះរបស់ APPF លើកទី​ ២៧ ហើយ យើ​ងខ្ញុំត្រៀម​ខ្លួនជា​ស្រេចធានារាល់​លក្ខណៈ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះប្រក​បោយ​ជោគ​ជ័យ​។»
 
បន្ទាប់ពីពិធីបិទបញ្ចប់ បានប្រព្រឹត្តទៅ​សន្និសីទកាសែតអន្តរជាតិជូនដំណឹ​ង​អំពី លទ្ធផលនៃសន្និសីទ​លើក​ទី ២៦ វេទិកាស​ភាអាស៊ី-ប៉ាស៊ីហ្វិក​ (APPF លើកទី ២៦)​៕ 

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top