ព័ត៌មាន

សន្និសីទ AMM 50៖ វៀតណាមសន្យារួមជាមួយអាស៊ានជម្រុញគោលគំនិត វិនិយោគទៅលើនារី

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌនៃសន្និសីទ AMM 50 នៅប្រទេសហ្វីលីពីន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមជំនួបពិភាក្សាស្តីពី គោលគំនិតវិនិយោគលើនារី ដោយរដ្ឋមន្ត្រីការបរ ទេសអូស្ត្រាលី លោកស្រី Julie Bishop អញ្ជើញជាអធិបតីភាព។ 


នារីលក់ដូនៅ Sa Pa (រូបថតៈ Ngoc Linh)

គោលគំនិតនេះជាកម្មវិធីហិរញ្ញប្បទានឈានមុខរបស់រដ្ឋាភិបាលអូស្ត្រាលីដែលមានតម្លៃ ៤៦ លានដុល្លារអូស្ត្រាលីសំដៅប្រគល់សិទ្ធិឲ្យនារីចូលរួមយ៉ាងខ្លាំងក្លាថែមទៀតលើសកម្មភាពសេដ្ឋកិច្ច សង្គមនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ អញ្ជើញ ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Julie Bishop បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរឲ្យកត់សម្គាល់ដែលរដ្ឋាភិបាលវៀតណាមទទួលបានក្នុងការជម្រុញសមភាពភេទនិងប្រគល់សិទ្ធសម្រាប់នារី។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់និងកំពុងអនុវត្តវិធានការជាក់ស្តែងជាច្រើនក្នុងការជម្រុញ​សមភាពភេទ ព្រមទាំងសង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភនិងលើកកំពស់តួនាទីរបស់នារីនៅបណ្តាសហ គ្រាសធុនតូចនិងមធ្យម មិនត្រឹមតែជាវិធីសាស្រ្តមានប្រសិទ្ធភាពនៃការប្រគល់សិទ្ធិឲ្យនារីប៉ុណ្ណោះទេ ថែមទាំងបង្កើនកំណើនរួមចំណែកទៅក្នុងការការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរួមរបស់ប្រទេសទាំងអស់ក្នុងតំបន់ទៀត​ផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top