
ទិដ្ឋភាពនៃសន្និសីទ
សន្និសីទសហប្រតិបត្តិការវិនិយោគវៀតណាម-ឡាវលើកទី២ឆ្នាំ ២០១៦ បានបើកនាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Da Nang ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Xomxavat Lenhxavat រួមទាំងរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគនៃប្រទេសទាំងពីរធ្វើជាសហអធិបតីសន្និសីទនេះ។ ថ្លែងមតិនៅសន្និសីទ នេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “នៅក្នុងសន្និសីទលើកនេះ យើងត្រូវពិភាក្សាអំពីតម្រូវការ សហប្រតិបត្តិការនិង ទិសដៅវិនិយោគនាពេលខាងមុខ។ ម្យ៉ាងវិញទៀត ត្រូវចាត់ទុកថា ជោគជ័យរបស់ក្រុមហ៊ុនវៀតណាតគឺជាជោគជ័យរបស់ឡាវនិងផ្ទុយទៅវិញដែរ។ តាមនោះ អនុវត្តគោលនយោបាយនៃការិយាល័យមនយោបាយ របស់ប្រទេសទាំងពីរ យើងត្រូវផ្តោតការវិនិយោគទៅលើសំណង់ ដែលនាំមកប្រសិទ្ធិភាព រួមទាំងទុន ODA និង FDI ផង ចូលក្នុងតំបន់កំពុងលំបាក់របស់ឡាវ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម