ព័ត៌មាន

សន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានពិភាក្សាអំពីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ

ក្នុងអង្គប្រជុំនេះ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានផ្តោតលើការពិភាក្សា ផ្តល់យោបល់និងសម្រេចលើខ្លឹមសារសំខាន់ជាច្រើន។
  ទិដ្ឋភាពទូទៅនៃសន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ (រូបថត៖ TTXVN)  
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅអង្គប្រជុំ (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ សន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ទី ១៣ បានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោក  Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាបើកសន្និបាត។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសម្របសម្រួលសម័យប្រជុំ។

ក្នុងអង្គប្រជុំនេះ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានផ្តោតលើការពិភាក្សា ផ្តល់យោបល់និងសម្រេចលើខ្លឹមសារសំខាន់ជាច្រើនរួមមាន៖ បូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១១ ស្តីពីការបន្តផ្លាស់ប្តូរគោលនយោ បាយ ច្បាប់ស្តីពីដីធ្លីក្នុងសម័យកាលជំរុញកិច្ចការផ្កាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ; បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី ៧ នៃ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០  ស្តីពីកសិកម្មកសិករនិងជនបទ; បូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ៩  ស្តីពីការបន្តការច្នៃប្រឌិត អភិវឌ្ឍន៍និងលើកកម្ពស់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាព; គម្រោងការកសាងអង្គការបក្សមូលដ្ឋាន និងបក្ខជន; គម្រោងបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តអំពីការប្រឆាំងអំពើពុករលួយ អសកម្ម និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

អញ្ជើញថ្លែងមតិក្នុងពិធីបើក  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានចាត់ទុកថា ខ្លឹមសារដែលបានដាក់ជូន អង្គសន្និបាតគឺជាបញ្ហាធំ ពិបាក និងសំខាន់ខ្លាំងណាស់សម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ លើវិស័យសំខាន់ៗ។  អគ្គលេខាបក្ស លោក Nguyen Phu Trong មានប្រសាស៍ថា៖ “គណៈកម្មាធិការមជ្ឈិម និងប្រតិភូដែលចូលរួមអង្គប្រជុំនេះ ធ្វើការពិភាក្សានិងវាយតម្លៃដោយបរានុម័តនិងមានវិធីវិទ្យាសាស្រ្តនូវលទ្ធផលនិងសមិទ្ធផលដែលសម្រេចបាន ព្រមទាំង វិភាគឱ្យបានស៊ីជម្រៅអំពីដែនកំណត់ ចំណុចទន់ខ្សោយ និងមូលហេតុ។ ពីនោះមក ច្បាមជាប់តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣  និងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ដោយផ្តោតលើការពិភាក្សានិងបំភ្លឺ បង្កើតការឯកភាពខ្ពស់លើគោលដៅ ទស្សនៈ ការណែនាំ និងកិច្ចការសំខាន់ៗ រួមទាំងដំណោះស្រាយដែលត្រូវដោះស្រាយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសមូហភាពកាន់តែរីកចម្រើននិងរឹងមាំជាង ក្លាយជាសមាសភាពសេដ្ឋកិច្ចដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយមនៅវៀតណាម”។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងនូវសារៈសំខាន់នៃការពង្រឹង កសាងនិងរៀបចំមូលដ្ឋានបក្ស ក៏ដូចជាលើកកំពស់គុណភាពបក្ខជនក្នុងស្ថានភាពថ្មី ដើម្បីបន្ទាប់ពីសន្និបាតនេះ នឹងមានការផ្លាស់ប្តូរយ៉ាងសំខាន់ប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់យោបល់លើគម្រោងបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត ស្តីពីការប្រឆាំងអំពើពុករលួយ និងភាពអសកម្ម៕


top