នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) សន្និបាតលើកទី ១២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញដឹកនាំនិងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។
ទិដ្ឋភាពទូទៅនៃសន្និបាត (រូបថត៖ Van Hieu/VOV)
នៅក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិមបានផ្តោតការពិភាក្សា និងផ្តល់យោបល់លើក្រុមខ្លឹមសារសំខាន់ៗចំនួន ៣ រួមមានៈ ក្រុមខ្លឹមសារស្តីពីការត្រៀមរៀបចំមហាសន្និបាតបក្ស នីតិកាលទី ១៤; ក្រុមខ្លឹមសារស្តីពីការបង្កើតមូលដ្ឋាននយោបាយ និងច្បាប់សម្រាប់គោលដៅបន្តធ្វើកំណែទម្រង់ និងផ្លាស់ប្តូរប្រទេសជាតិនាពេលខាងមុខ; ក្រុមមាតិកាលើការងារកម្មាភិបាល។
អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេស នៃខ្លឹមសារដែលលើកឡើងក្នុងអង្គប្រជុំ ដោយស្នើឱ្យគណៈកម្មាធិការមជ្ឈិមពិភាក្សាឱ្យបានហ្មត់ចត់ នូវបញ្ហាស្នូល ប្រកបដោយសត្យានុម័តនិងទូលំទូលាយ វាយតម្លៃសមិទ្ធិផលនិងកំហិតក្នុងអាណត្តិនីតិកាល ទី ១៣ ដោយហេតុនេះកំណត់យ៉ាងច្បាស់នូវមូលហេតុ ទាញមេរៀនបទពិសោធន៍ ជាពិសេសការដឹកនាំ ទិសដៅ និងការរៀបចំសេចក្តីសម្រេចចិត្តរបស់បក្ស ជាពិសេសមេរៀនដែលទទួលបាន ដើម្បីជាមូលដ្ឋានសម្រាប់ដំណើរការផ្លាស់ប្តូរបន្ទាប់ ក្នុងដំណាក់កាលថ្មី។
លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖ “ត្រូវកំណត់ឲ្យបានគោល ដៅទូទៅ និងរបកគំហើញយុទ្ធសាស្ត្រក្នុងអាណត្តិខាងមុខ៖ ដោយអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះ នាំចេញទិសដៅសំខាន់លើការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ រក្សាស្ថិរភាពនយោបាយនិងសង្គម។ កសាងការពារជាតិ និងសន្តិសុខប្រជាជនរឹងមាំក្នុងបរិបទថ្មី; ធ្វើសមាហរណកម្មយ៉ាងសកម្ម ស៊ីជម្រៅ និងជាក់ស្តែងថែមទៀត ក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចអន្តរជាតិ និងអរិយធម៌មនុស្សជាតិ”។
លោកអគ្គលេខាបក្សក៏បានស្នើឲ្យមានការរួមចំណែកជាមតិយោបល់ ក្នុងការសុក្រិតប្រព័ន្ធច្បាប់ជាតិ តាមគំរូអភិវឌ្ឍន៍ថ្មី ច្បាប់ត្រូវសម្រួលដល់ការអនុវត្តគោលដៅប្រទេសជាតិរឹងមាំ ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ដើម្បីប្រជាជន។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ដើម្បីបង្ហើយចំនួនការងារយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី តម្រូវការដាក់ចេញគឺសមាជិកគណៈកម្មាធិការមជ្ឈិមនីមួយៗ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ប្រមូលផ្តុំបញ្ញា ពិភាក្សាតាមបែបប្រជាធិបតេយ្យ ស្មោះត្រង់ បើកចំហរ និងប្រកបដោយការទទួលខុសត្រូវ។ ផលប្រយោជន៍ជាតិ និងប្រជាជនត្រូវដាក់ជាចំបង។ រាល់ការរួមវិភាគទានក្នុងកិច្ចប្រជុំនេះមិនត្រឹមតែមានអត្ថន័យចំពោះខ្លឹមសារនៃឯកសារប៉ុណ្ណោះទេ ថែមទាំងមានតួនាទីបង្កើតទិសដៅយុទ្ធសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាមចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥, ២០៥០”។
កិច្ចប្រជុំលើកទី ១២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ មានសារៈ សំខាន់ពិសេស ហើយត្រូវបានប្រារព្ធឡើងមុន ៣ ខែ ប្រៀបនឹងផែនការដែលបានដាក់ចេញ ដោយបង្ហាញពីស្មារតីម្ចាស់ការ ប្រញាប់ប្រញាល់ និងទំនួលខុសត្រូវខ្ពស់របស់បក្សទាំងមូល ក្នុងការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ លំអិតនូវខ្លឹមសារសម្រាប់ដាក់ជូន មហាសន្និបាត នីតិកាលទី ១៤ របស់បក្ស៕