ព័ត៌មាន

សន្និបាតមជ្ឈឹមលើកទី៧នីតិកាលទី១២ពិភាក្សាលើគម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ សន្និបាតមជ្ឈឹមលើកទី ៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមនីតិកាលទី ​១២ ​បាន​ឈាន​ចូលថ្ងៃធ្វើការទី ២។

ទិដ្ឋភាពនៃថ្ងៃធ្វើការទីពីរ សន្និបាតមជ្ឈឹមលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមនីតិកាលទី១២ 

នាពេលព្រឹក មជ្ឈឹមបានធ្វើការនៅសាលប្រជុំ ដោយផ្តោតការពិភាក្សាលើគម្រោងការកសាងជួរកម្មាភិបាលគ្រប់​ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រមានចរិយាសម្បត្តិ សមត្ថភាពពេញលេញ មានកិត្យនុភាពស្មើភារ កចិ្ច។ គម្រោងការនេះបានកំណត់ច្បាស់នូវគោលដៅទូទៅនិងគោលដៅជាក់ស្តែងនៃការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រមានចរិយាសម្បត្តិនិងសមត្ថភាពពេញលេញ មានកិត្យានុភាពស្មើភារកិច្ច។ តាមនោះដល់ឆ្នាំ២០២០ នឹងអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តឲ្យក្លាយទៅជាសេចក្តីកំណត់របស់បក្ស និងច្បាប់របស់រដ្ឋ ស្តីពីកិច្ចការកម្មាភិបាល កសាងនិងគ្រប់គ្រងល្អជួរកម្មាភិបាលតាមផែនការមេឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង។

នាពេលរសៀល មជ្ឈឹមបានធ្វើការតាមក្រុម ដោយពិភាក្សាលើគម្រោងការ កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សសម្រាប់កម្មាភិបាល កងកម្លាំងប្រដាប់អាវុធនិងនិយោជិកក្នុងសហគ្រាសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top