ព័ត៌មាន

សន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងមក

សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham Vietnam) នាថ្ងៃទី ៨ ខែមករា បានប្រកាសសន្ទស្សន៍ទំនុកចិត្តអាជីវកម្មនៅវៀតណាម (BCI) ។ ដូច្នោះហើយ BCI បានឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ២ ឆ្នាំ ដោយកើនឡើងយ៉ាងខ្លាំងពី ៤៦,៣ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដល់ ៦១,៨ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។

យោងតាម Eurocham លទ្ធផលនេះ បង្ហាញពីភាពធន់មិនគួរឱ្យជឿរបស់វៀតណាមនៅចំពោះមុខការប្រែប្រួលជាសាកល ទន្ទឹមនឹងនោះ ក៏បញ្ជាក់ពីឋានៈកាន់តែលេចធ្លោរបស់ប្រទេសជាតិ ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគនៃតំបន់ទាំងមូល។

ប្រភព៖ congthuong.vn

លទ្ធផលស្ទង់មតិបង្ហាញថា ចំនួន ៤២% នៃអ្នកតំណាងធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាមបានឲ្យដឹងថា ពួកគេមានអារម្មណ៍វិជ្ជមានចំពោះស្ថានភាពអាជីវកម្មបច្ចុប្បន្ន ខណៈដែលចំនួន ៤៧% រំពឹងថា លក្ខខណ្ឌអាជីវកម្មនឹងបន្តមានសុទិដ្ឋិនិយមនៅក្នុងត្រីមាសបន្ទាប់។ លើសពីនេះ ចំនួន ៥៦% បានព្យាករណ៍ពីភាពប្រសើរឡើងនៃទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥។

ចំណុចលេចធ្លោបំផុតនៅក្នុងរបាយការណ៍គឺថា ចំនួន ៧៥% នៃអ្នកដឹកនាំធុរកិច្ចដែលចូលរួមក្នុងការស្ទង់មតិបានឲ្យដឹងថា ពួកគេនឹងឧទ្ទេសនាមអំពីវៀតណាម ជាគោលដៅវិនិយោគដ៏ល្អមួយ។ ប្រការនេះបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្ត្ររបស់វៀតណាម ជាមជ្ឈមណ្ឌលវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើយោតាមលោក Bruno Jaspaert ប្រធាន EuroCham វៀតណាម បរិយាកាសវិនិយោគវិជ្ជមានរបស់វៀតណាមកំពុងបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់អាជីវកម្មអឺរ៉ុប ជាពិសេសលើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ការផលិត ទេសចរណ៍ និងថាមពលកកើតឡើងវិញ។ ជាមួយនឹងគោលនយោបាយសមស្រប ការបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង វៀតណាមអាចបន្តទាក់ទាញការវិនិយោគ និងជំរុញកំណើនប្រកបដោយចីរភាពក្នុងប៉ុន្មានឆ្នាំខាងមុខជាពំខាន៕


top