ព័ត៌មាន

សញ្ញាសម្គាល់ក្នុងដំណើរការកសាង ពង្រឹងបក្ស

សន្និបាតលើកទី៤របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១៣ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែតុលានៅទីក្រុងហាណូយ។ ខ្លឹមសារ មួយក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសន្និបាតគឺការបូកសរុប វាយតម្លៃរយៈពេល៥ ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១២ ស្ដីពីការបង្កើន ការកសាង ពង្រឹងបក្ស; ទប់ស្កាត់ រុញថយការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ រាល់សញ្ញានៃការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” ខាងផ្ទៃក្នុង។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏នឹងពិភាក្សាអំពីវិធានការដ៏ខ្លាំងក្លាដើម្បីបន្ត អនុវត្តន៍សេចក្ដីសម្រេចចិត្តនេះនាពេលខាងមុខផងដែរ។
 

បណ្ដាតំណាងបោះឆ្នោតអនុម័តលើកម្មវិធីនៃសន្និបាត។ (រូបថត៖ TTXVN)


លក្ខណៈលោតផ្លោះក្នុងការពិតជាក់ស្ដែង

ការចេញផ្សាយនិងអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ នីតិកាលទី១២ អំពី “ការបង្កើនការកសាង ពង្រឹងបក្ស; ទប់ស្កាត់ រុញថយការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ រាល់សញ្ញានៃការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុ ដោយខ្លួនឯង” ខាងផ្ទៃក្នុង” គឺជាសញ្ញាសម្គាល់ដ៏ធំដែលបង្ហាញពីមនោគមន៍និងការ ប្ដេជ្ញានយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងដំណើរការកសាង ពង្រឹងបក្ស។ ក្រោយរយៈពេល៥ឆ្នាំ (២០១៦-២០២១) ត្រូវបានដាក់ឲ្យអនុវត្តន៍មក ក្រៅពីលទ្ធផល និងឥទ្ធិពលដ៏ខ្លាំងក្លា សេចក្ដីសម្រេចចិត្តនេះក៏មានលក្ខណៈលោតផ្លោះក្នុងការពិត ជាក់ស្ដែងផងដែរ។

សេចក្ដីសម្រេចចិត្តជាការស្នងបន្តពីបញ្ហាប្រឈមនានាដែលបានដាក់ចេញតាំងពីសន្និបាតមជ្ឈឹមជាច្រើនកាលពីមុន ប៉ុន្តែមានជំហានលោតផ្លោះដោយការកំណត់យ៉ាង ជាក់ច្បាស់នូវសញ្ញាចំនួន២៧ យ៉ាងនៃការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ក៏ដូចជាសញ្ញានៃការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” ខាង ផ្ទៃក្នុងផងដែរ។ សេចក្ដីសម្រេចចិត្តបានសង្កត់ធ្ងន់ទៅលើផលវិបាកមិនអាចទាយទុក ជាមុន បណ្ដាលមកពីសញ្ញានៃការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” របស់ កម្មាភិបាល បក្ខជន ព្រមទាំងលើកច្បាស់ថា ចាំបាច់ត្រូវជំរុញខ្លាំងការសិក្សារៀនសូត្រ ធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ ដើម្បីជួយកម្មាភិបាល បក្ខជន ម្នាក់ៗ អាច “ដុះខាត់ដោយខ្លួនឯង កែប្រែដោយខ្លួនឯង” ចំពោះរាល់កំហិត គុណ វិបត្តិផ្ទាល់ខ្លួន។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tuan អតីតប្រធានវិទ្យា ស្ថានកសាងបក្ស ចំណុះបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវាយតម្លៃថា៖ “ការទិទៀនឲ្យដល់កម្រិតខ្ពស់ជាង ពោលគឺទិទៀនហេតុការណ៍ដ៏រស៊ើប បំផុត។ យើងក៏មានឱកាសធ្វើឲ្យលម្អិតជាក់លាក់ សញ្ញាសម្ដែងចេញច្បាស់លាស់ផង ដែរ។ ហើយ នៅពេលឆ្លុះបញ្ចាំងខ្លួនឯងជាមួយនឹងចំណុចទាំង២៧នោះ តើយើងមានការភិតភ័យ ងាករេ បាត់បង់ជំនឿជាក់ដែរឬទេ? លើសពីនេះទៅទៀត ក្នុងអង្គភាព ចាំបាច់ត្រូវ ទិទៀន ស្វ័យទិទៀនលើការយល់ដឹងខុសឆ្គងផងដែរ”។

ដោយមានសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ នីតិកាលទី១២ រាល់បញ្ហាចាំបាច់ បន្ទាន់នៃការងារកសាងបក្ស ត្រូវបានធ្វើស្ថាប័នភាវូបនីយកម្មរួចរាល់។ មិនធ្លាប់មាន អាណត្តិណាមួយ ដែលមជ្ឈឹមចេញផ្សាយបទបញ្ញត្តិ នីតិវិធីថ្មីជាច្រើនក្នុងការងារកម្មា ភិបាលដូចអាណត្តិនេះ ។ គួរឲ្យកត់សម្គាល់ ថា ដើម្បីត្រៀមរៀបចំសម្រាប់ការងារ កម្មាភិបាលនៃមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ការិយាល័យនយោបាយបាន ចេញផ្សាយបទបញ្ញត្តិលេខ២០៥ អំពីការគ្រប់គ្រងអំណាចក្នុងការងារកម្មាភិបាល ហើយប្រយុទ្ធប្រឆាំងនឹងអំពើរត់ការសូកប៉ាន់។ លោក Hoang Trong Hung ប្រធានក្រុមនិពន្ធ គម្រោងការណ៍គ្រប់គ្រងសិទ្ធិអំណាចក្នុងការងារកម្មាភិបាលនិងប្រយុទ្ធប្រឆាំងនឹងអំពើរត់ការសូកប៉ាន់ ចំណុះគណៈចាត់តាំងមជ្ឈឹម បានអះអាងថា៖ “ជាលើកដំបូងមានឯកសារដែលចែងច្បាស់និងល្អិតល្អន់ថា យ៉ាងណាគឺអំពើ រត់ការសូកប៉ាន់ យ៉ាងណាគឺអំពើបិទបាំង ចូលដៃ។ ការកំណត់យ៉ាងច្បាស់លាស់ពីរាល់អំពើ ទាំងនេះ ជួយឲ្យស្ថាប័នមានសមត្ថកិច្ចមានមូលដ្ឋានដើម្បីចាត់ការ។ ក្រៅពីនោះ ជួយ ឲ្យប្រជាជន អង្គការមហាជនរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការ”។

សាធារណៈមតិស្វាគមន៍

ការពិតជាក់ស្ដែងបានបញ្ជាក់ថា មិនត្រឹមតែនៅមជ្ឈឹមប៉ុណ្ណោះទេ ថែមទាំង ចំពោះកម្មាភិបាលថ្នាក់ខេត្ត ក្រុង មូលដ្ឋានទាំងអស់ គឺ សេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ ៤នីតិកាលទី១២ ក៏សុទ្ធតែបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្ដូរផ្ដាច់ មានរបៀបរៀបរយ ជា លក្ខណៈប្រព័ន្ធ ជាពិសេស ការកំណត់អត្តសញ្ញាណ តស៊ូប្រឆាំងនឹង “ចំណែកមួយ មិនតូចតាច” នៃកម្មាភិបាល បក្ខជនដែលបានធ្លាក់ចុះសីលធម៌នោះ បានក្លាយទៅជា ការងារជាប្រចាំ និងការប្ដេជ្ញាចិត្តនយោបាយនៃប្រព័ន្ធទាំងមូល។ ប្រជាជនមានជំនឿ ជឿជាក់កាន់តែមុតមោះថា “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង” ក្នុងការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទេ។ ករណីរំលោភបំពានជាច្រើនរបស់គណៈកម្មា ធិការបក្ស អង្គការបក្ស កម្មាភិបាល បក្ខជន មិនថាជាអ្នកណា ក្នុងវិស័យណា សុទ្ធតែ ត្រូវបានចាត់ការយ៉ាងម៉ឺងម៉ាត់ និងប្ដូរផ្ដាច់។ ដោយឡែកក្នុងអាណត្តិនីតិកាលទី១២ បានដាក់វិន័យលើកម្មាភិបាលចំនួន ១១០នាក់គ្រប់គ្រងដោយមជ្ឈឹម។ នេះជាលទ្ធផល នៃការងារត្រួតពិនិត្យ និងដាក់វិន័យរបស់បក្ស។

លទ្ធផលនៃការ ធ្វើវិនិច្ឆ័យយ៉ាងត្រឹមត្រូវនូវ “ជម្ងឺធ្លាក់ចុះសីលធម៌” ដើម្បី ព្យាបាល ដោះស្រាយឲ្យដល់ឫស្សគល់អំពើរំលោភបំពានទាំងអស់ ជាមួយនឹងការស្វា គមន៍គាំទ្រយ៉ាងខ្លាំងក្លាពីសាធារណៈមតិ គឺជាសក្ខីភាពដ៏រស់រវើកនៃភាពត្រឹមត្រូវ ទាន់ ពេលវេលារបស់បណ្ដាគោលជំហរ ដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ដែលបានដាក់ចេញ ក្នុងសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤នីតិកាលទី១២។

អាចមើលឃើញថា រាល់សញ្ញាសម្គាល់ពីសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ នីតិកាលទី១២ បាននិងកំពុងបង្កើតឡើងកម្លាំងចលករនិងជំនឿជឿជាក់បន្ថែមទៀត របស់កម្មាភិបាលបក្ខជននិងប្រជាជនចំពោះបុព្វហេតុកសាងនិងពង្រឹងបក្ស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top