ព័ត៌មាន

សក្ដានុពលពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងវៀតណាម-អេហ្ស៊ីប

សហគ្រាសអេហ្ស៊ីបបានបញ្ជាក់ថា មានឱកាសជាច្រើនសម្រាប់ទំនិញ វៀតណាមក្នុងទីផ្សារដែលមានចំនួនប្រជាជនជាង១០០ លាននាក់មួយនេះ និង ទីផ្សារអាហ្វ្រិកជាង ១ពាន់លាននាក់។
  វេទិកាទាក់ទាញការចូលរួមរបស់សហគ្រាសអេហ្ស៊ីបជាច្រើន។ (រូបថត៖ TTXVN)  

វៀតណាមនិងអេហ្ស៊ីបគួរតែធ្វើអាជីវកម្មឲ្យបានល្អនូវសក្ដានុពលពាណិជ្ជកម្ម និងសេដ្ឋកិច្ចនាពេលខាងមុខ។ នោះគឺជាខ្លឹមសារស្នូលនៃវេទិកាធុរកិច្ចវៀតណាម - អេហ្ស៊ីប ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីប សហការជាមួយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសភាពាណិជ្ជកម្មទីក្រុង Alexandria នៅថ្ងៃទី ១៦ ខែមិថុនា។

វេទិកានេះបានទាក់ទាញសហគ្រាសអេហ្ស៊ីបជាច្រើន ចូលរួមជាមួយអង្គភាព អាជីវកម្ម និងតំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ នៅក្នុង វេទិកានេះ សហគ្រាសអេហ្ស៊ីបបានបញ្ជាក់ ថា មានឱកាសជាច្រើនសម្រាប់ទំនិញ វៀតណាមក្នុងទីផ្សារដែលមានចំនួនប្រជាជនជាង១០០ លាននាក់មួយនេះ និង ទីផ្សារអាហ្វ្រិកជាង ១ពាន់លាននាក់។ ប្រធានសភាពាណិជ្ជកម្ម Alexandria លោក Ahmed Al-Wakeel បានឲ្យដឹងថា៖

“រវាងអេហ្ស៊ីបនិងវៀតណាមមានទំនាក់ទំនងដ៏ល្អប្រសើរនិងរឹងមាំ។ ខ្ញុំចាត់ទុកថា យើងគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាតំបន់និងអន្តរជាតិ ជាពិសេសផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងដំណាក់កាលដ៏លំបាកដែលពិភពលោកកំពុង ឆ្លងកាត់ដែលផលវិបាកនៃជំងឺរាតត្បាតកូវីដ-១៩ និងអស្ថិរភាពនៃខ្សែសង្វាក់ ផ្គត់ផ្គង់ ប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីបង្កើនទំហំពាណិជ្ជ កម្មឡើង ១ ពាន់លានដុល្លាអាមេរិក។ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ហើយជំរុញពាណិជ្ជកម្មឲ្យខ្លាំងក្លា ដើម្បីនាំមកនូវឱកាសល្អជាច្រើនសម្រាប់ភាគីទាំងពីរ”៕


top