ព័ត៌មាន

សកម្មភាព​​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី ២ ​ខែកញ្ញា នៅ​តាម​តំបន់​ជា​ច្រើន

កាលពីយប់មិញផងដែរ ទីក្រុងហូជីមិញបានប្រារព្ធពិធីបាញ់កាំជ្រួចផ្កាភ្លើងនៅទន្លេ Saigon (ទីក្រុង Thu Duc) និងសួនវប្បធម៌ Dam Sen (ខណ្ឌទី ១១)។
សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិ

កាលពីយប់មិញ (ថ្ងៃទី ២ ខែកញ្ញា) នៅផ្លូវថ្មើរជើង Nguyen Hue (ទីក្រុងហូជីមិញ) កម្មវិធីសិល្បៈដោយប្រធានបទ “វៀតណាម - ជំនឿចិត្តដីភ្លឺស្វាង” បានប្រព្រឹត្តិទៅ។ នេះជាព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៧៨ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៣) ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៣) និងខួបលើកទី ៧៨ ថ្ងៃ Saigon ធ្វើកូបកម្ម ដើម្បីដណ្តើមអំណាច (២៥ ខែសីហា ១៩៤៥ - ២៥ សីហា ២០២៣)។

ទីក្រុងហូជីមិញបានប្រារព្ធពិធីបាញ់កាំជ្រួចផ្កាភ្លើង

កាលពីយប់មិញផងដែរ ទីក្រុងហូជីមិញបានប្រារព្ធពិធីបាញ់កាំជ្រួចផ្កាភ្លើងនៅទន្លេ Saigon (ទីក្រុង Thu Duc) និងសួនវប្បធម៌ Dam Sen (ខណ្ឌទី ១១)។

នៅទីក្រុង Hai Phong កាលពីម្សិលមិញ (ថ្ងៃទី ២ ខែកញ្ញា) កម្មវិធីសិល្បៈពិសេសបានប្រព្រឹត្តទៅដើម្បីអបអរសាទរខួបលើកទី ៧៨ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា។ លោកស្រី Do Thi Khanh Huong នាយិកាមជ្ឈមណ្ឌលវប្បធម៌ (មន្ទីរវប្បធម៌ និងកីឡាខេត្ត Hai Phong) បានឲ្យដឹងថា៖“កម្មវិធីចង់បង្ហាញជូនប្រជាជន និងអ្នកទស្សនាអំពីប្រវត្តិវីរភាពរបស់ប្រទេសជាតិ ភាពស្រស់ស្អាតរបស់ប្រទេស និងប្រជាជនទីក្រុង Hai Phong បង្កើតបរិយាកាសរីករាយក្នុងទិវាបុណ្យឯករាជ្យជាតិ។ ជាមួយនឹងកម្មវិធីនេះ យើងខ្ញុំមិនត្រឹមតែនាំយកនូវកម្មវិធីសម្ដែងតន្ត្រីពិសេសទៅកាន់ប្រជាជន និងអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសារជូនដល់យុវជនជំនាន់ក្រោយអំពីសេចក្ដីស្នេហាជាតិ និងមោទនភាពចំពោះប្រពៃណីជាតិផងដែរ”៕


top