ព័ត៌មាន

សកម្មភាពអបអរសាទរមហាពិធីបុណ្យវិសាខបូជា-ពុទ្ធសករាជ ២៥៦១


សកម្មភាពអបអរសាទរមហាពិធីបុណ្យវិសាខបូជា-ពុទ្ធសករាជ ២៥៦១

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន​ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត Quang Nam បានទៅកាន់វត្ត Dao Nguyen ទី​ក្រុង​ Tam​ Ky ខេត្ត Quang Nam (ភូមិភាគកណ្ដាលវៀតណាម) បានអញ្ជើញទៅជូនពរអ្នកមុខអ្នកការពុទ្ធសាសនា និងពុទ្ធសាសនិក ខេត្ត Quang Nam ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦១។​ នៅ​ទីនេះ លោកស្រី Nguyen Thi Thu Lan ប្រធានគណៈកម្មាធិការចលនាប្រជាជននៃគណៈកម្មាធិការបក្សខេត្ត Quang Nam បានអះអាងថា៖ សមាគមពុទ្ធសាសនាខេត្តបានជួយជ្រោមជ្រែងជលនាប្រឡងប្រណាំងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង រួមចំណែកជាមួយប្រជាជនក្នុងខេត្ត សម្រេចជោគជ័យគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខ ការពារប្រទេស កសាងផែនមហាសាមគ្គីជាតិកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំខេត្ត Quang Nam ជឿជាក់ថា៖ នាពេលខាងមុខនេះបណ្ដាអ្នកមុខ អ្នកការពុទ្ធសាសនានិងពុទ្ធសាសនិក បន្តអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។

ក៏ក្នុងថ្ងៃទី៤ឧសភា គណៈកម្មាធិការសណសិរ្សមាតុភូមិខេត្ត Vinh Long ( ភាគខាងត្បូងវៀតណាម) ក៏បានរៀបចំជំនួបប្រាស្រ័យអ្នកមុខ អ្នកការនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត  Vinh Long ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 



top