ព័ត៌មាន

សកម្មភាពអបអរសាទរឆ្នាំថ្មីនៅតាមតំបន់ជាច្រើនទូទាំងប្រទេសវៀតណាម


 កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ២០២០ នៅទីក្រុងហូជីមិញ 
 

អប​អរ​សាទរឆ្នាំថ្មីឆ្នាំ ២០២០ និងរំលឹកខួបលើកទី ៧៤ នៃការបង្កើតរបស់វិស័យផែនការនិងវិនិយោគនោះ នាយប់​ថ្ងៃទី ៣១ ធ្នូ នៅរាជ្យវាំងថាំងឡុង ក្រសួងផែន ការនិងវិនិយោគវៀតណាមបានរៀបចំកម្មវិធី “វៀត​ណាម​ប្រទេស​ជាទីមោទនៈ”។ 
 
កម្មវិធី​នេះ រួមមានបទចម្រៀងបង្ហាញពីមោទនភាពជាតិ និងរីកសាយភាយ​សេចក្តី​ស្នេហា​ជាតិ​របស់​ប្រជា​ជន​វៀត​ណាម​។ ថ្លែងនៅក្នុងកម្មវិធីនេះ រដ្ឋមន្រ្តីក្រសួងផែន ការនិងវិនិយោគលោក Nguyen Chi Dung បាន​បញ្ជាក់​ថាៈ​ “តាមរយៈកម្មវិធីនេះ យើងខ្ញុំសូមបង្ហាញពីភាពរីករាយនិងសេចក្តីប្រាថ្នារបស់យើងទាំងអស់គ្នា ដោយ​បង្វែរ​មោទនភាពអំពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ទៅជាឆន្ទៈ ភាពក្លា ហាននិង​របៀប​រស់​នៅ ​សមនឹងអ្វីៗដែលប្រជាជនរំពឹងទុក។ ឈានចូលឆ្នាំថ្មីមួយ ទសវត្សរ៍ថ្មី​មួយ ​ជាមួយនឹងគំនិតថ្មី ​ឆ្ពោះទៅរក​ភាព​ជោគ​ជ័យក្នុងឆ្នាំ ២០២០ ដោ​យរួមគ្នា ធ្វើឱ្យប្រទេសវៀតណាមមានភាព​រុងរឿង ប្រជាជន​វៀត​ណាម ទាំងអស់​សប្បាយរីករាយ​ និងពោរពេញទៅដោយសុភមង្គល។
 
នាយប់ថ្ងៃទី ៣១ ធ្នូ នៅទី​ក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈដ៏ពិសេសជាច្រើននៅជុំវិញបឹង Hoan Kiem និងតំបន់មួយចំនួន ទូទាំង​ទីក្រុង។នៅទីក្រុងឆ្នេរសមុទ្រ ហាឡុ​ងខេត្ត Quang Ninh វិញ ប្រជាជន​និង​ភ្ញៀវទេ​សចរ​រាប់​ពាន់នា​ក់បានសម្របខ្លួនចូលក្នុងបរិយាកាសរស់រវើកដើម្បីអបអរសាទរឆ្នាំថ្មី ២០២០។ ក្នុងពេលជាមួ​យ​គ្នានោះ​ នៅ​សាលមហោស្រព Hai Phong បានប្រព្រឹត្តទៅការសំដែងកម្មវិធីសិល្បៈ​ ជាមួយប្រធានបទ “​Hai Phong ​និទាឃរដូវឆ្នាំ ២០២០” ដែលទាក់ទាញមនុស្សនិងភ្ញៀវយ៉ាង​ច្រើន​មក ចូលរួមផងដែរ។  នៅ​ទីក្រុងហូជី​មិញ មនុស្សម្នាដើរលេង​តាមដងផ្លូវ ដើម្បីទទួល​នូវបទពិសោធន៍​នៃរាត្រីឆ្លង​ឆ្នាំសកល​ជាមួយ​នឹង​ការ​ប្រគុំ​តន្រ្តីនិង​ការបញ្ចាំង​ពន្លឺដ៏អស្ចារ្យ។
 
នៅតាមតំបន់ជា​ច្រើនក្នុងប្រទេសក៏បានប្រព្រឹត្តទៅ នូវសកម្មភាពវប្បធម៌និងសិល្បៈជាច្រើន ដែលបង្កើត​បរិយាកាស​សប្បាយរីករាយអំណ​រឆ្នាំថ្មី៕​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top