ព័ត៌មាន

សកម្មភាពសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីនៅតាមតំបន់មូលដ្ឋាន

នាថ្ងៃទី ១៦ ខែមករា នៅទីក្រុង Tuyen Quang អគ្គសហព័ន្ធពលករវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) កាកបាទក្រហមវៀតណាមសហការជាមួយខេត្ត Tuyen Quang បានរៀបចំកម្មវិធីប្រគល់អំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីន រួមទាំងកម្មករនិងនិយោជិកមានស្ថានភាពលំបាកនៅតំបន់ Tuyen Quang ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញជូនអំណោយបុណ្យតេតនៅខេត្ត Thai Nguyen (រូបថត៖ VGP)

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានប្រគល់អំណោយបុណ្យតេតចំនួន ៣៥០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីន កម្មករនិងនយោជិកមានស្ថានភាពលំបាក។

នាព្រឹកថ្ងៃដដែលនោះ នៅទីក្រុងហាណូយ ប្រធានគណៈកម្មការឃោសនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាមដឹកនាំដោយព្រះតេជ​គុណ​ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនា​វៀតណាម​ ក្នុងឱកាសអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំជូតទោស័ក២០២០។ ក្នុងជំនួប​នេះ លោកស្រី Truong Thi Mai បានសម្តែងសេចក្តីសប្បាយរីករាយចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៩ ព្រមទាំងអះអាងថាសកម្មភាពនៃសមាគមព្រះពុទ្ធសាសនាវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុង​កិច្ចការបរទេសប្រជាជន និងកសាងប្រទេសជាតិឲ្យកាន់ស្រស់ស្អាតនិងសំបូរធូរធារផងដែរ៕

 

   តាម VOV5 - វិទ្យុសម្លេងវៀតណាម


top