ព័ត៌មាន

សកម្មភាពសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអញ្ជើញសួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមគ្រួសារដែលមានសាច់ញាតិធ្វើការនៅរោងចក្រ Z-153 (ស្រុក Dong Anh - ទីក្រុងហាណូយ) ដែលជាករណីF1នៃការឆ្លងជំងឺកូវីដ១៩  (រូបថត៖ VGP)
 

នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងពិភាក្សាការងារជាមួយគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ប្រចាំនៅទីក្រុង ហូជីមិញ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាល វៀតណាមលោក Truong Hoa Binh បានកោតសរសើរចំពោះអាជ្ញាធរទីក្រុងហូជីមិញក្នុងការការពារសុវត្ថិភាពនៃប្រតិបត្តិការអាកាសយានដ្ឋាន Tan Son Nhat ព្រមទាំងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តី  Truong Hoa Binh បានក្រើនរំលឹកថា ស្ថានភាពរាតត្បាតនៅក្នុងទីក្រុងហូជីមិញនៅតែស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញណាស់ ហេតុដូច្នេះចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ និងមិនធ្វេសប្រហែសជាក់ជាពុំខានឡើយ។ ទីក្រុងគួរតែត្រៀមរៀបចំសេណារីយ៉ូដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលអាចកើតមានឡើង ព្រមទាំងបន្តអនុវត្តវិធានការរឹងមាំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពផងដែរ។

ទន្ទឹមនឹងនេះ នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  នៅអន្តេវាសិកដ្ឋានរោងចក្រ Z-153 (ស្រុក Dong Anh - ទីក្រុងហាណូយ) ព្រមទាំងមកសួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមគ្រួសារដែលមានសាច់ញាតិធ្វើការនៅរោងចក្រ Z-153 ដែលជាករណី F1នៃការឆ្លងជំងឺ កូវីដ១៩ ដែលកំពុងដាក់នៅដាច់ដោយឡែកដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top