ព័ត៌មាន

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

នាថ្ងៃទី២១ ខែធ្នូ មន្ទីរវប្បធម៌និងកីឡាទីក្រុងហូជីមិញ បានរៀបចំការប្រកួតរត់ម៉ារ៉ាតុងសម្រាប់កម្លាំងប្រដាប់អាវុធនិងការប្រកួតរត់ម៉ារ៉ាតុង សម្រាប់សិស្សានុសិស្សទីក្រុងក្នុងឆ្នាំសិក្សា២០១៩-២០២០។

ការប្រកួតរត់ម៉ារ៉ាតុងសម្រាប់កម្លាំងប្រដាប់អាវុធនិងការប្រកួតរត់ម៉ារ៉ាតុងសម្រាប់សិស្សានុសិស្សទីក្រុងក្នុងឆ្នាំសិក្សា២០១៩-២០២០ (រូបថត៖ tphcm.gov.vn)

ចូលរួមព្រឹត្តិការណ៍ទាំងពីរនេះមានមនុស្សចំនួន ១៨០០ នាក់ រួមមានកងកម្លាំងប្រដាប់អាវុធនានានិងសិស្សានុសិស្សទូទាំងទីក្រុង។ សកម្មភាពនេះគឺសំដៅអបអរសាទរខួបលើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជន វៀតណាម រំលឹកខួប ៣០ ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល រំលឹកខួប ៧៣ ឆ្នាំទិវាប្រទេសជាតិទាំងមូលចូលរួមតស៊ូ រំលឹកខួប៥៩ឆ្នាំទិវាបង្កើតរណសិរ្សប្រជាជាតិរំដោះភាគខាងត្បូង ព្រមទាំងអំពាវនាវអោយប្រជាជនទីក្រុងហូជីមិញទាំងមូល សិក្សារៀនសូត្រ ហាត់ពត់លត់ដំខ្លួនតាមគំរូរបស់លោកប្រធានហូជីមិញ ផង ដែរ។

មុននោះ នាយប់ថ្ងៃទី២០ ខែធ្នូ នៅទីក្រុង Thai Nguyen ក្រសួងការពារប្រទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen និងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំពិព័រណ៍ “សមិទ្ធិ ក្នុងការងារកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូល កសាងកងកម្លាំងប្រដាប់អាវុធប្រជាជន” និងពិព័រណ៍ពាណិជ្ជកម្ម Viet Bac ឆ្នាំ២០១៩។ នេះជាព្រឹត្តិការណ៍សេដ្ឋកិច្ច នយោបាយសង្គមដ៏សំខាន់សំដៅអបអរសាទរខួបលើកទី៣០ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល និងលើកទី ៧៥ ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ហើយរួមចំណែកឃោសនា លើកទឹកចិត្ត ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋនិងកងទ័ព ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top