
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធបានរៀបចំនៅទីក្រុងហាណូយ
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ជាថ្ងៃរំលឹកអនុស្សាវរីយ៍លើកទី៧០ នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦ - ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦)។កាសែតជាច្រើន របស់វៀតណាមក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៩ ខែធ្នូ បានចុះផ្សាយអត្ថបទ ស្តីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនេះ។ បទវិចារណកថា “សរសេរបន្តបទចម្រៀងវីរៈភាពត្រចះត្រចង់” ចុះផ្សាយលើកាសែត Nhan dan បានអះអាងនូវមេរៀនទទួល បានពីព្រឹត្តិការណ៍ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ដោយបានដាស់តឿនជនវៀតណាម គ្រប់រូបកុំអត្តនោម័តនិងបង្កើនសក្កានុភាពសេដ្ឋកិច្ច ការពារជាតិនិងការទូតរបស់ប្រទេសជាតិ ដោយឥតឈប់ឈរ។
កាសែត Quan doi Nhan dan បានចុះផ្សាយបទវិចារណកថា “ពង្រីកស្មារតីប្រទេសទាំងមូលតស៊ូប្រយុទ្ធ បន្តប្រមូលផ្តុំកម្លាំងពលំរបស់ប្រជាជនទាំងមូលក្នុងការកសាង និងការពារមាតុប្រទេស”។ អត្ថបទនេះបានបញ្ជាក់ថា ទោះបីជាព្រឹត្តិការណ៍ ជាតិទាំងមូលតស៊ូប្រយុទ្ធ បានក្លាយទៅជាអតីកាលក៏ដោយ ប៉ុន្តែនោះជាព្រឹត្តិការណ៍ជាក់ស្តែង នៃលទ្ធិវីរៈភាពបដិវត្តន៍វៀតណាម បង្ហាញនូវឆន្ទៈឯករាជ្យសេរីភាព ដើម្បីជនវៀតណាមគ្រប់រូបរឹងមាំ បោះជំហានទៅមុខ ប្រគៀកស្មាជាមួយប្រទេសធំៗលើគ្រប់ទិសទី។
តាម VOV5 - វិទ្យុសំឡេងវៀតណាម