
សម្តែងសិល្បៈក្នុងពិធី
នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅរោងមហោស្រពទីក្រុងហូជីមិញ បានប្រព្រឹត្ត យ៉ាងឱឡារិកពិធីមិទ្ទីងរំលឹកខួបលើកទី៥០ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា រដ្ឋអំណាចនិងប្រជាជនទីក្រុងនិងរួមសហការជាមួយប្រជាជនវៀតណាម ទូទំាងប្រទេសនិងប្រជាជនអាស៊ានទាំង៦២៥លាននាក់ ខិតខំប្រឹងប្រែងដើម្បី អាស៊ានមួយសន្តិភាព ស្ថិរភាព ស្វាហាប់និងសាមគ្គីភាព។
ក៏នាយប់ថ្ងៃដដែល រួមជាមួយទីក្រុងធំៗចំនួន៤លើទូទាំងប្រទេស គឺ ហាណូយ ហាយហ្វុង Da Nang និង Can Tho នោះ ប្រជាជនទីក្រុងហូជី មិញ បានទស្សនាកម្មវិធីពន្លឺភ្លើងសិល្បៈពិសេស និងក្រាហ្វិក 3D វិសេសវិសាល។
ក្នុងឱកាសនេះ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និង អគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម បានរៀបចំពិធីផ្សព្វផ្សាយឈុត តែមប្រៃសណីយ៍ សំដៅ “រំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាន” ក្រោមប្រធានបទ “ផ្កាជាតិ”ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម