ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសវៀតណាម


 ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដី” បានប្រព្រឹត្តទៅយ៉ាងមហោ ឡារឹកនៅវិមានកេរដំណែលជាតិពិសេស មាត់ទន្លេពីរខាង Hien Luong – Ben Hai
 

 ក្នុងឱកាសរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ នៅទីក្រុងហូជីមិញ បាន​ប្រព្រឹត្ត​ទៅ​សកម្មភាព​សិល្បៈ លែងកំសាន្ត ជាច្រើន។ កម្មវិធីសម្ដែងសិល្បៈនិងពិព័រណ៍ក្រោមប្រធានបទ “ទីក្រុងហូជីមិញ-​រយៈ៤៤ឆ្នាំ អភិវឌ្ឍន៍និងធ្វើសមាហរណកម្មយ៉ាងស្វាហាប់” ត្រូវបានរៀបចំឡើងនៅតំបន់ វិថីដើរថ្មើជើង ​Nguyen Hue។

នាព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដី” បានប្រព្រឹត្ត ទៅយ៉ាងមហោ ឡារឹក​នៅ​វិមាន​កេរដំណែលជាតិពិសេស មាត់ទន្លេពីរខាង Hien Luong – Ben Hai ស្រុក Vinh Linh ខេត្ត Quang Tri ភាគកណ្ដាល​វៀត​ណាម ក្នុងឱកាស រំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ឧបនាយក រដ្ឋមន្រ្តី​អចិន្រ្តៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh រួមជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម តំបន់ ក៏ដូចជាអតីត​យុទ្ធជន ប្រជាជននិងភ្ញៀវទេសចរ យ៉ាងច្រើនកុះករបានចូលរួមពិធីនេះ។

​មុននោះ នាយប់ថ្ងៃទី២៩ ខែមេសា នៅមាត់ទន្លេខាងត្បូងនៃតំបន់កេរ ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Hien Luong – Ben Hai នេះដែរ កាសែត Nhan Dan (ប្រជាជន) ទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការ​ជាមួយ​គណៈ​ ​កម្មាធិការប្រជាជនខេត្ត ​Quang Tri បានរៀបចំកម្មវិធីសិល្បៈក្រោមប្រធាន​បទ “សេចក្ដី​ប្រាថ្នា​ឯកភាព​” ​ថ្លែងនៅ​ទីនេះ អ្នកកាសែត Thuan Huu អគ្គនិពន្ធនាយក កាសែត Nhan Dan និងជាប្រធាន​សមាគមន៍​អ្នកកា​សែត​វៀតណាម បានលើក ច្បាស់ថា៖

​“ឯកភាព សេរីភាព និងសុភមង្គល ជាសេចក្ដីប្រាថ្នាជារៀងរហូតរបស់ ប្រជាជន​វៀត​ណាម​គ្រប់​ជំនាន់ចាប់​តាំងពីមុន​មក​ ហើយបានក្លាយទៅជាគោ ដៅដ៏ពិសិដ្ឋ​ក្នុងជីវភាពរស់នៅរបស់ប្រជាជា​តិទាំងមូល​។ ទទួលបាន​ជីវភាព​ រ​ស់នៅដូចសព្វថ្ងៃនេះ យើងកាន់តែគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅថែមទៀត​ ចំពោះរាល់​ខែថ្ងៃដែល​​យើង​ត្រូវ​បានរស់នៅក្នុង​ឯករាជ្យនិងសេរីភាព​។ នោះ​គឺខែ ថ្ងៃដែលត្រូវ​បានដណ្ដើម​បានដោយ​សាច់ស្រស់ឈាម​ស្រស់​របស់ជនរួមជាតិ​ជំ នា​ន់មុនៗ។ ដោយជ្រួតជ្រាបនូវតម្លៃនៃឯករាជ្យនិងសេ​រីភាព​នោះ យើង​ត្រូវខិត ខំប្រឹងប្រែងថែមទៀតកសាងប្រទេសជាតិអោយ​កាន់តែសម្បូររុងរឿង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃដូច​បំណង​ប្រាថ្នារបស់​លោកប្រធានហូជីមិញ”។

​ក្នុងឱកាសរំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ នៅទីក្រុង ហូជីមិញ បាន​ប្រព្រឹត្ត​ទៅ​សកម្មភាព​សិល្បៈ លែងកំសាន្ត ជាច្រើន។ កម្មវិធីសម្ដែងសិល្បៈនិងពិព័រណ៍ក្រោមប្រធានបទ “ទីក្រុង​ហូជីមិញ​-​រយៈ​៤៤ឆ្នាំ អភិវឌ្ឍន៍និងធ្វើសមាហរណកម្មយ៉ាងស្វាហាប់​” ត្រូវបានរៀបចំឡើងនៅតំបន់​ វិថីដើរថ្មើ​ជើង​ Nguyen Hue។ នៅឧទ្យាន Tao Dan បានរៀបចំមហោ ស្រពផ្កា អ័រគីដេរហូតដល់ដំណាច់ថ្ងៃទី១ ខែឧសភា។ នាយប់​ថ្ងៃទី៣០ ខែមេសា ទីក្រុង ហូជីមិញ នឹងរៀបចំកម្មវិធីបាញ់កាំជ្រួចសិល្បៈនៅទីកន្លែងចំនួន៣ ផងដែរ។

ក្នុងឱកាសនេះដែរ នៅរដ្ឋធានីហាណូយ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនមាន គុណូបការៈចំពោះបដិវត្តន៍ សារ​មន្ទីរជន​ជាតិវិទ្យាវៀតណាម បានបើកទ្វារដោយ ឥតគិតថ្លៃសម្រាប់អតីតយុទ្ធជន​និងយុវជន​ស្ម័គ្រចិត្តចូល​ទស្សនាសារ​មន្ទីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top