ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Lak បានរៀបចំពិធីជួបជុំគ្នា រំលឹកខួបលើកទី៤០នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយប្រជាជនកម្ពុជាផ្ដួល​រ​លំរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩)។

នៅពិធីនេះ ប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Lak លោក Ho Quang Tam បានសង្កត់ធ្ងន់ថា សតវត្សទី២០ជាសាក្សីនៃព្រឹត្តិការណ៍មនុស្សធម៌និង សច្ឆធម៌ដ៏កម្រមាននោះគឺកងទ័ពនិងប្រជាជន​វៀត​ណាម​បានស្មាកៀកស្មាជាមួយ ប្រជាជនកម្ពុជាតស៊ូប្រយុទ្ធ រំដោះប្រជាជាតិកម្ពុជារួចផុតពីគ្រោះប្រល័យពូជ សាសន៍ប៉ុលពតនិងកសាងប្រទេសជាតិឡើងវិញផងដែរ។ ដោយពង្រីកប្រពៃណីស្នេហាជាតិនិងចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជានោះ ខេត្ត Dak Lak ជានិច្ចកាលខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងភាតរភាពដ៏ស្និទ្ធស្នាលជាមួយខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយឧបត្ថម្ភគ្នាទៅ​វិញទៅមកក្នុងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top