ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង អ៊ីស្រាអែល

 ស្ថានទូត​អ៊ីស្រាអែលប្រចាំវៀតណាមបានឲ្យដឹងថា ក្នុងឱកាសរំលឹកខួប លើកទី២៥ទិវាបង្កើត​ទំនាក់​ទំនង​ការ​ទូត​វៀត​ណាម​ -​ អ៊ីស្រាអែល (១៩៩​៣-២០១៨) នាថ្ងៃទី២៧ ខែតុលា ​ស្ថានទូត​អ៊ីស្រាអែ​ល​ប្រចាំ​វៀត​ណាម​នឹងស​ហការ​ ជាមួយ​គណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀ​បចំ សកម្មភាពជាច្រើន​សំដៅបង្កើន​ចំណង​សាមគ្គី​ភាព​​ មិត្តភាព​រវាងប្រទេសទាំងពីរក៏ដូចជា​រវាង​ទីក្រុង ហាណូយជាមួយប្រទេសអ៊ីស្រា​អែលផង​ដែរ។
 
នាថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ នឹងប្រព្រឹត្តទៅការតាំងពិព័រណ៍បច្ចេកវិទ្យាទឹកនិង កសិកម្ម​មកពីអនាគត​របស់អ៊ីស្រា​អែល។ នៅពិព័រណ៍នេះ​ បច្ចេកវិទ្យាទំនើបបំ​ផុត ក្នុងវិស័យ​ទឹកនិង​កសិកម្ម​របស់​អ៊ីស្រា​អែល​នឹង​ត្រូវបាន​យកមកតាំងបង្ហា​ញ រួមជា មួយសកម្មភា​ពផ្សេងៗទៀត​ សំដៅ​ឧទ្ទេស​នាម​អំពីលក្ខណៈ​វប្បធម៌​របស់ អ៊ីស្រា​អែលនិងវៀតណាម។ នាថ្ងៃដ​ដែល ក្រុមសិល្បៈករអ៊ីស្រាអែលនឹ​ងសម្ដែង តន្ត្រីនិង​របាំង​ប្រពៃណីនៅ​ទីលាន​ស្ដេច​ Ly Thai To។
 
ឯកអគ្គរ​ដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម Nadav Eshcar បានចែករំលែក ថា សកម្មភាព​ទាំង​នេះ​គឺសំដៅ​សរឲ្យ​ឃើញ​នូវ​ការតភ្ជាប់គ្នាដ៏រឹងមាំបំផុតរវាង ប្រជាជាតិ​ទាំងពីរ នោះគឺការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនិងទស្សនៈវិស័យ កិច្ចសហ​​ប្រតិបតិ្ត​ការក្នុងវិស័យអប់រំ បច្ចេកវិទ្យាខ្ពស់និងវិទ្យាសាស្ត្រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top