ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ៤៧ ទិវាឯកភាពប្រទេសជាតិបានប្រព្រឹត្តិទៅទាំងនៅក្នុង និងក្រៅប្រទេស

នាយប់ថ្ងៃទី ២៩ មេសា គណៈរៀបចំពិធីបុណ្យទានធំៗនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈ “បទចម្រៀងឯកភាព សេចក្តីប្រាថ្នាឈានទៅមុខ” ក្នុងឱកាសរំលឹកខួបលើកទី ៤៧ ទិវាឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២២)។
  កម្មវិធីសិល្បៈ “បទចម្រៀងឯកភាព សេចក្តីប្រាថ្នាឈានទៅមុខ” ក្នុងឱកាសរំលឹកខួបលើកទី ៤៧ ទិវាឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២២) (រូបថត៖ nhanhdan.vn)  

ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧស្សាភាប្រជាជនទីក្រុងហាណូយមានឱកាសចូលរួមសកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើនដូចជា៖  ការតាំងពិពណ៌ “តន្ត្រីករ និងតន្ត្រីប្រពៃណីវៀតណាម”; ទស្សនាការតាំងពិព័រណ៌ "Dao Xa - ថែរក្សាព្រលឹងសម្លេងវៀតណាម" ដែលបានណែនាំអំពីផលិតផលឧបករណ៍ភ្លេងប្រពៃណីរបស់ភូមិរបរ Dao Xa; លំហតាំងបង្ហាញវត្ថុតាងនាសម័យអោបប្រសប (ដំណាក់កាលចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨៦) និងពិធីឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីរបរតម្បាញប្រពៃណី Vinh Ba (ឃុំ Hoa Dong ស្រុក Tay Hoa ខេត្ត Phu Yen) ព្រមទាំងគោលដៅទេសចរណ៍គួរឲ្យទាក់ទាញរបស់ខេត្ត Phu Yen។

នាថ្ងៃទី ២៩ មេសា កងទ័ព និងប្រជាជនទីរួមស្រុក Truong Sa ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានប្រារព្ធពិធីអុជធូបទៀនគោរពវីរៈយុទ្ធជនពលី និងអគារគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅលើកោះ ក្នុងឱកាសរំលឹកខួបលើកទី ៤៧ ទិវារំដោះTruong Sa (២៩ មេសា ១៩៧៥ ២៩ មេសា ២០២២) និងពិធីរំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥)។

ក្នុងឱកាសរំលឹកខួបលើកទី ៤៧ ទិវាឯកភាពប្រទេសជាតិនោះ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានសម្របសម្រួលជាមួយសមាគមអក្សរសាស្ត្រសិល្បៈរុស្ស៊ីរៀបចំកម្មវិធីផ្លាស់ប្តូរកំណាព្យ និងតន្ត្រីដោយប្រធានបទ “ប្រទេសជាតិពោរពេញទៅដោយក្ដីសប្បាយរីយរាយ”ផងដែរ៕


top