ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ៤៣ ទិវារំដោះ​តំបន់​ភាគខាង​ត្បូង​វៀត​ណាម​ឯកភាព​ប្រទេស​ជាតិ​នៅ​ឈីលី​និង​រុស្ស៊ី​

​ពិធីរំលឹកខួបអនុស្សវរីយ៍លើ​កទី ៤៣ ទិវារំដោះតំបន់ភាគ​ខាងត្បូង​វៀតណាម​ឯកភាព​ប្រទេស​ជាតិនៅឈីលី​ដោយមាន​ការចូលរួម​របស់មិត្តភ័ក្ត ប្រទេសសាមីនិងសហគម​ន៍ជនវៀតណាមនៅប្រទេសនេះ​។ ថ្លែងមតិនៅពិធី ​ឯកអគ្គរដ្ឋ​ទូតវៀតណា​មប្រចាំនៅឈីលី លោក Ng​uyen Ngoc Son បានលើក ច្បាស់​នូវអត្ថន័យ​របស់ជ័យជំនះ​និទាឃរដូវ​ឆ្នាំ ១៩៧៥ ដែលនាំម​កប្រទេសវៀត ណាមចូលក្នុងសករាជ្យឯ​ករាជ្យឯកភាព។ ​លោកក៏បា​នវាយតំលៃខ្ពស់​ចំពោះស្នា ​ដៃដែលទទួលបានក្នុងទំនាក់ទំនង​ដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀត​ណាមនិងឈីលី។ ទំហំ​ពាណិជ្ជក​ម្មទ្វេភាគីនាឆ្នាំ ២០១​៧ ទទួលបាន ១,២៨​ ពាន់ លានដុល្លាអាមេរិក​ដែលធ្វើ​ឲ្យវៀត​ណាម​ក្លាយទៅជាដៃគូ​ពាណិជ្ជកម្មធំបំផុត របស់ឈី​លីនៅអាស៊ីអាគ្នេយ៍។ នាបច្ចុប្ប​ន្ន ស្ថានទូត​វៀតណាម​ប្រចាំនៅ​ឈីលី កំ​ពុងសហការជាមួយសហគ្រាសឈីលី​មួយចំនួនដើម្បីបង្កើត​ឡើងសភាពា​ណិជ្ជកម្ម​ឈីលី-វៀតណាម។​ នាថ្ងៃដ​ដែល ​នៅរដ្ឋធានីម៉ូស្គូ បាន​ប្រព្រឹត្តទៅពិធី ​រំដោះតំបន់​ភាគខាង​ត្បូងវៀត​ណាម​ឯកភាព​ប្រទេស​ជាតិ​ផង​ដែរ​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top