
សកម្មភាពមួយក្នុងកម្មវិធី "ពិសិដ្ឋមាតុប្រទេសរាប់ពាន់ឆ្នាំ" (រូបថត៖VOV៥)
នាយប់ថ្ងៃទី២៧ ស្ថានីយ៍ទូរទស្សន៍ឌីជីថលវៀតណាម VTC ចំណុះវិទ្យុសម្លេង វៀត ណាមបានរៀបចំកម្មវិធីទូរទស្សន៍ពិសេសក្រោមចំណង ជើងថា “ពិសិដ្ឋមាតុប្រទេសរាប់ពាន់ឆ្នាំ”។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាន របស់ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh។ កម្មវិធីនេះបំផុសឡើងការ ចែករំលែកចំពោះការបាត់បង់និងពលីកម្មរបស់ជំនាន់មុនៗ ដែលមាតុប្រទេស វៀតណាមដណ្ដើមបានឯករាជ្យនិងជីវភាពរស់នៅប្រកបដោយសន្តិភាពនា បច្ចុប្បន្ន។ ចូលរួមកម្មវិធីនេះ អតីតយុទ្ធជន Le Quang Hung ចែករំលែកថា៖
“យុទ្ធជនដូចយើងខ្ញុំ ជាពិសេសគឺយុទ្ធជនពិការនិងគ្រួសារយុទ្ធជនពលី គេបានឃើញការដឹងគុណរបស់បក្ស រដ្ឋ សង្គមនិងជំនាន់ក្រោយៗ។ ប្រការនេះ ធ្វើឲ្យគេពេញចិត្តមួយចំណែក ដោយចង់ បានសង្គមនិងជំនាន់ក្រោយៗចងចាំ ដល់ការរួមវិភាគទានរបស់គេសំរាប់ប្រទេសជាតិ”។
នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ មជ្ឈឹមសមាគមន៍បាកបាទប្រហមវៀតណាម បានសហការជាមួយសាខាកាកបាទប្រហមរដ្ឋធានីហាណូយ ប្រគល់ជូន អំណោយនិងផ្ទះសប្បុរសធម៌ ចំពោះគ្រួសារវីរៈអ្នកម្ដាយវៀតណាម គ្រួសារ គោលនយោបាយដែលមានជីវភាពរស់នៅលំបាកនៅស្រុក Tho Xuan និងស្រុក Quan Son ខេត្ត Thanh Hoa៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម