ព័ត៌មាន

សកម្មភាពរំលឹកខួបទិវាជនចាស់ជរាអន្តរជាតិថ្ងៃទី១ តុលា


 ពិធីប្រារព្ធការប្រកួតកីឡាវាយសីនៅខេត្ត Thai Nguyen (រូបថត៖baothainguyen.org.vn)

ចាប់ពីថ្ងៃទី២៦ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម អគ្គនាយកដ្ឋានកីឡាបានសហការជាមួយមជ្ឈឹមសមាគម ជនចាស់ជរាវៀតណាមរៀបចំការប្រកួតកីឡាវាយសីវ័យកណ្ដាល​និងចាស់ទូទាំងប្រទេស ឆ្នាំ២០១៧។ កីឡាករកីឡាការិនីប្រមាណ ៣០០ នាក់មកពីក្រុមចំនួន ១៦ បានចូលរួមការប្រកួតនេះ។

សមាគមជនចាស់ជរាខេត្ត Hoa Binh បានរៀបចំការជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបទិវាជនចាស់ជរាអន្តរជាតិថ្ងៃទី១ ខែតុលា។  ក្នុងឱកាសនេះ សមាគមបានជូនអំណោយចំនួន ១៧០ កញ្ចប់សំរាប់ជនចាស់ជរាក្រីក្រនិងជនចាស់ជរាមានជីវភាពរស់នៅលំបាកនៃស្រុកនិងទីក្រុងទាំង១១ ក្នុងខេត្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top