ព័ត៌មាន

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ


សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungនៅឡាវ

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦​ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងគណៈ​ប្រតិភូ​រដ្ឋាភិបាលវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៅស្ថានទូតវៀតណាមនិងស្ថាប័នដំណាងរបស់វៀតណាមប្រចាំនៅឡាវ។ នៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានស្នើអោយស្ថានទូតវៀតណាម​បន្ត​ពង្រឹងនិងពង្រីកលទ្ធផលដែលទទួលបានក្នុងរយៈពេលកន្លងទៅ បន្តរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ ​ជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច ​ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរអោយសមស្របជាមួយទំនាក់​ទំនងរវាងប្រទេសទាំងពីរ។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី​ លោក Trinh Dinh Dung និង​គណៈប្រតិភូ​រដ្ឋាភិបាលវៀតណាមបានអញ្ជើញ​ទៅសាកសួរសុខទុក្ខនិងជូនពរសុខភាពល្អ​ជូនចំពោះអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong ផងដែរ៕

តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម


top