ព័ត៌មាន

សកម្មភាពរបស់លោកជំទាវ ង៉ូ ភឿង លី នៅប្រទេសឥណ្ឌូនេស៊ី

ក្នុងក្រប័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ីរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ពីថ្ងៃទី ១០-១១ ខែមីនា លោកជំទាវ ង៉ូ ភឿង លី បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី រ៉ានី ខេម លោកជំទាវភរិយាអគ្គលេខាធិការអាស៊ាន កៅ គឹមហួន និងបានទៅទស្សនកិច្ចនៅអង្គការថែទាំកុមារមហារីកឥណ្ឌូនេស៊ី (YKAKI)។ ក្នុងក្រប័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ីរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ពីថ្ងៃទី ១០-១១ ខែមីនា លោកជំទាវ ង៉ូ ភឿង លី បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី រ៉ានី ខេម លោកជំទាវភរិយាអគ្គលេខាធិការអាស៊ាន កៅ គឹមហួន និងបានទៅទស្សនកិច្ចនៅអង្គការថែទាំកុមារមហារីកឥណ្ឌូនេស៊ី (YKAKI)។
លោកអគ្គលេខាបក្ស To Lam និងភរិយារបស់​លោកអគ្គលេខាបក្ស  លោកអគ្គលេខាធិការអាស៊ាន កៅ គឹមហួន និង​ភរិយារបស់លោកកៅ គឹមហួន។ រូបថត៖ VNA

កាលពីថ្ងៃទី១០ ខែមីនា ក្នុងជំនួបជាមួយលោកស្រី រ៉ានី ខេម លោកជំទាវភរិយាអគ្គលេខាធិការអាស៊ាន កៅ គឹមហួន លោកជំទាវ ង៉ូ ភឿង លីបានចែករំលែកអំពីសកម្មភាពមួយចំនួនរបស់ក្រុមសហគមន៍ស្ត្រីអាស៊ាន នៅទីក្រុងហាណូយ (AWCH) ដោយមានប្រសាសន៍ថា ភរិយានិងកម្មាភិបាលការទូតស្ត្រីនៃលេខាធិការដ្ឋានអាស៊ាន និងសហគមន៍ AWCH អាចរៀបចំការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ប្រតិបត្តិការ។ លោកជំទាវទាំងពីររូបក៏បានពិភាក្សាអំពីវប្បធម៌ពិសេសនៃបណ្តាប្រទេសអាស៊ានផងដែរ; ជឿជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងទំនាក់ទំនងវប្បធម៌នឹងរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងឯកភាពក្នុងតំបន់អាស៊ាន។

កាលពីថ្ងៃទី ១១ ខែមីនា ក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គការថែទាំជំងឺមហារីកកុមារឥណ្ឌូនេស៊ី (YKAKI) នៅទីក្រុងហ្សាកាតា លោកស្រី ង៉ូ ភឿង លី មានបំណង ចង់ឲ្យមានការួមដៃ ពីសង្គមទាំងមូល និងអង្គការនានា រួមទាំងអង្គការ YKAKI ដើម្បីជួយកុមារដែលមានជំងឺមហារីកមានលក្ខខណ្ឌព្យាបាលកាន់តែប្រសើរឡើង៕


top