ព័ត៌មាន

សកម្មភាពរបស់គណៈប្រតិភូទេសាភិបាលរដ្ឋ Assan របស់ឥណ្ឌា ដែលបានបំពេញបំណើរទស្សនកិច្ចនៅវៀតណាម

លោក Hoang Binh Quan បានអះអាងថា៖ គណប្រតិភូឥណ្ឌាដឹកនាំដោយ ទេសាភិបាលរដ្ឋ Assan បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូងគឺជាសកម្មភាពអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ លោក Hoang Binh Quan ប្រធានគណៈកម្មធិការកិច្ចការបរទេសមជ្ឈឹមបក្សវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Sarbanada Sonowal ទេសាភិបាលរដ្ឋ Assan របស់ឥណ្ឌានិងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនឥណ្ឌា (BJP) ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ឧសភា។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Hoang Binh Quan បានអះអាងថា៖ គណប្រតិភូឥណ្ឌា ដឹកនាំដោយទេសាភិបាលរដ្ឋ​ Assan បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូងគឺជាសកម្មភាពអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយរដ្ឋ Assan របស់ឥណ្ឌានិយាយដោយឡែក។

រីឯខ្លួនវិញ ទេសាភិបាលរដ្ឋ Assan លោក Sarbanada Sonowal បានអះអាងថាឱកាសសហប្រតិបត្តិការ និងការផ្លាស់​ប្ដូរបទពិសោធន៍ជាមួយវៀតណាមគឺទទួលបានលទ្ធផលដែលមានសារៈសំខាន់ ក្នុងដំណើរទស្សនកិច្ចនេះផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top