ព័ត៌មាន

សកម្មភាពយ៉ាងផុលផុសរបស់យុវវ័យកងទ័ពនៃប្រទេសទាំងបីវៀតណាម-កម្ពុជា ឡាវនឹងបានប្រព្រឹត្តទៅនាពេលខាងមុខ

ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ គណៈកម្មការយុវជនកងទ័ព នៃអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានរៀបចំសកម្មភាពរបស់យុវវ័យកងទ័ពសម្រាប់ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ២០១៧។ សកម្មភាពទាំងអស់នឹងបានប្រព្រឹត្តទៅក្នុងឱកាស រំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ ថ្ងៃទី ៥ ខែកញ្ញា និងរយៈពេល ៤០ ឆ្នាំនៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការថ្ងៃទី ១៨ ខែកក្កដា និងខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជាថ្ងៃទី២៤មិថុនា។ ក្នុងនោះ កម្មវិធីស្នូលដែលនឹងបានប្រព្រឹត្តទៅគឺកម្មវិធី ដុត​ទៀនតបស្នងសងគុណ “បទភ្លេងវៀតណាម-ឡាវ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្ត Nghe An និងមហោស្រពយុវជនកងទ័ពវៀតណាម - ឡាវ ប្រព្រឹត្តទៅនៅខេត្ត Dien Bien នាថ្ងៃទី១៨ ខែកក្កដា និងមហោស្រពយុវជនកងទ័ពវៀតណាម-កម្ពុជា  នៅទីក្រុងហូជីមិញនាថ្ងៃទី ១៨ ខែសីហា។ ក្រៅពីនោះនៅមានសកម្មភាពដ៏សម្បូរបែបជាច្រើនផងដែរ។ កម្មវិធីទាំងអស់នេះសំដៅលើកកំពស់ការទទួលខុសត្រូវរបស់យុវជននៃប្រទេសទាំងបី ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ដើម្បីការអភិវឌ្ឍន៍សម្បូររុងរឿងរបស់ប្រទេសនីមួយៗ ជាពិសេស ផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស វប្បធម៌ និងសក្កានុភាពអភិវឌ្ឍន៍របស់វៀតណាមទៅកាន់ប្រជាជាជន  កម្ពុជានិងឡាវ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top