ព័ត៌មាន

សកម្មភាពមើលថែទាំបុណ្យតេតសម្រាប់កម្មករនិងពលករក្រីក្រ


 ទិដ្ឋភាពនៅព្រឹត្តិការណ៍  “ទិវាបុណ្យកម្មករ - ផ្សារមេត្តាធម៌” (រូបថត៖ laodong.vn)
 

នាព្រឹក​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានទៅសាកសួរសុខទុក្ខ ជូន អំណោយដល់ពលករនិងកម្មករចំនួន១០០នាក់ដែល​មាន​ស្ថាន​ភាព​រស់​នៅលំ​បាក​នៅខេត្ត An Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០។ នៅទីនេះ លោកបានអះអាងថា ការមើលថែ​ទាំជីវ​ភាពរស់នៅសម្រាប់ពលករ និងកម្មករ ត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជានិច្ច តាម​រយៈ​បណ្ដា​គោល នយោបាយជាក់លាក់ចំពោះប្រជាកម្មករ ពលករ ជាពិសេសគឺអ្នកមានស្ថាន ភាពរស់នៅ​លំបាក​។ លោក Tran Thanh Man បានស្នើអោយសហភាព សហព័ន្ធការងារវៀតណាម អនុវត្ត​បណ្ដាកម្ម​វិធីមើល​ថែបុណ្យ​តេត​ប្រពៃណី អោយមានអត្ថន័យជាក់ស្ដែងចំពោះប្រជាពលករ កម្មករ មិនទុកអោយអ្នក ណាគ្មាន​ប្រាក់​មក​ផ្ទះក្នុងបុណ្យតេតនោះឡើយ។
 
នាថ្ងៃទី៣​ ខែមករា នៅស្រុក Dak R’lap សហព័ន្ធការងារខេត្ត Dak Nong បានរៀបចំកម្មវិធី “បុណ្យ តេត​កក់​ក្ដៅ​” ឆ្នាំ២០២០ សម្រាប់ប្រជា ពលករក្រីក្រនៅក្នុងខេត្ត។ គណៈចាត់តាំងបានប្រគល់អំណោយចំនួន ១៧០ចំណែក​ជូន​ពលករ ក្នុងតម្លៃសរុប២០០លានដុង។ នេះសុទ្ធតែជា ពលករក្រីក្រ មានស្ថានភាពរស់នៅលំបាក ដែលកំពុង​ធ្វើការនៅតាមអង្គ ការ សហគ្រាសនានានៅខេត្ត Dak Nong។
 
ព្រឹត្តិការណ៍ “ទិវាបុណ្យកម្មករ - ផ្សារមេត្តាធម៌” លើកទី២ត្រូវបានសហ ព័ន្ធការងារ​ទីក្រុង​ហូជីមិញ​រៀប​ចំឡើ​ងចា​ប់​ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមករា ដោយទាក់ទាញពលករនិងប្រជាជនយ៉ាងច្រើនកុះករមកទស្សនានិងទិញ ទំនិញ​។ ផ្សារនេះដាក់លក់មុខទំនិញចាំបាច់គ្រប់ប្រភេទដូចជា សំលៀក បំពាក់ ឧបករណ៍ប្រដាប់ប្រដារ និង​ចំណី​អាហារ​ ដោយបានបញ្ចុះតម្លៃពី១០ ដល់៧០%។ មកទិញទំនិញនៅផ្សារលើកនេះ លោកស្រី Nguyen Thi Loan ពលការិនី​ម្នាក់នៅតំបន់ឧស្សាហកម្មខ័ណ្ឌទី១២ទីក្រុងហូជីមិញបានចែករំលែកថា៖  
 
“យើងខ្ញុំសូម​ថ្លែងអំណរគុណចំពោះកម្មវិធីដោយបានផ្ដល់ជំនួយ ឧបត្ថម្ភដល់កម្មករក្រីក្រ។ ទំនិញនៅ​ផ្សារលើក​នេះត្រូវ​បានបញ្ចុះតម្លៃជា ច្រើនបើធៀបនឹងតម្លៃទីផ្សារ​ អញ្ចឹងបានជាទាក់ទាញកម្ម​ករ​មក ទិញ​យ៉ាង​ច្រើន​កុះករ​ណាស់”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top