ព័ត៌មាន

សកម្មភាពនៅតំបន់ប្រជុំកោះ Truong Sa របស់វៀតណាមដោយគ្មានការអនុញ្ញាតរបស់វៀតណាមសុទ្ធតែជាមោឃៈ

ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះ គឺសកម្មភាពទាំងអស់របស់ភាគីនានានៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់បណ្ដា ប្រទេសដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។



នាថ្ងៃទី២៧ សីហា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែល ប្រទេសហ្វីលីពីននាពេលថ្មីៗនេះបានដាក់ឈ្មោះឲ្យវាលខ្សាច់ចំនួន ៤ កន្លែងនិងផ្កាថ្មចំនួន២កន្លែងនៅជុំវិញកោះ Thi Tu ដែលស្ថិតនៅក្នុងប្រជុំកោះ Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ រាល់សកម្មភាពណាមួយនៅប្រជុំកោះ Truong Sa របស់វៀតណាមដោយគ្មានការអនុញ្ញាតរបស់វៀតណាម សុទ្ធ តែជាមោឃៈទាំងស្រុង។ ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះ គឺសកម្មភាពទាំងអស់របស់ភាគីនានានៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់បណ្ដា ប្រទេសដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំងសមស្របនឹងខ្លឹមសារនិងស្មារតីនៃសេចក្ដី ថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំបន់សមុទ្រខាងកើត ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top