ព័ត៌មាន

សកម្មភាពទទួលបុណ្យណូអែលនៅតំបន់ជាច្រើន


 ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អបអរសាទរជនរួមជាតិគ្រីស្ទសាសនិក (រូបថត៖ TTXVN)

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៧ ​នៅទីក្រុង Can Tho ប្រធានគណៈកម្មាធិការមជ្ឈឹ​មរណសិរ្សមាតុ​ភូមិវៀត​ណាម លោក ​Tran Thanh Man បានទៅសាកសួរសុ​ខទុក្ខនិងអបអរសា​ទរបុណ្យណូអែល​ឆ្នាំ២០១៧ នៅអគារប៊ីស្សព Ca​n Th​o។

ក្នុង​ដំណើរទស្សនកិច្ចនៅអង្គការសា​សនាមួយ​ចំនួននៅខេត្ត Kon Tum ​នាព្រឹក​ថ្ងៃទី២៣​ ខែធ្នូ ឧបនាយក​រដ្ឋមន្រ្តី​អចិន្ត្រៃរដ្ឋាភិបាល​វៀត​ណាម លោក Truong Hoa Binh បាន​អបអរសាទរ​សហគមន៍​ប៉ាស្ទ័រនិង​ជនរួម​ជាតិ​គ្រីស្ទសាស​ និកក្នុងទូទាំងខេត្ត។ លោកឧបនាយ​ករដ្ឋមន្រ្តីមានគោលបំណងថា​ នាពេល​ខាង​ មុខ បណ្ដាអ្នក​មុខអ្នកការ​សាសនាបន្ត​រួមដំណើរជាមួយ​បក្ស រដ្ឋ រណសិរ្សក្នុងកា​រ ដឹកនាំប្រជាជាតិទាំងមូល ជ​នរួម​ជាតិ​សាសនិក​ទាំងមូល​ ដើម្បីកសា​ងនិងការពារ អភិវឌ្ឍន៍ប្រទេ​សជាតិ​។ ដើម្បី​បង្កលក្ខណៈ​សំរាប់​ការងារ​សាសនា ​ឧបនាយក រដ្ឋមន្រ្តីលោក Tr​uong Hoa Binh ឲ្យដឹងថា រដ្ឋាភិបាលនឹ​ងចេញផ្សាយអនុ​ក្រិត្យ ណែនាំ​ការ​អនុវត្ត​ច្បាប់​ជំនឿសា​សនា៖​

“នាពេល​ខាងមុខ វៀតណាមនឹងដំណើរការអ​នុវត្តច្បាប់​ជំនឿសាសនា​។ រដ្ឋាភិបាលនឹ​ងចេញផ្សាយ​អនុក្រិត្យ​ដើម្បី​ណែនាំកា​រធ្វើសកម្ម​ភាពសំរាប់បណ្ដាសាស​នា។ សាសនា​កាតូលិច​និង​សាសនា​ប្រូតេស្តង់​ជាសាសនា​ដែលរដ្ឋា​ភិបាល​យកចិត្ត​ទុកដាក់ពិសេ​សណាស់ ហើយរួមដំណើរជាមួយ​ប្រជាជាតិ​ទាំង​មូល រួម​កម្លាំង​ជាមួយ​បក្ស រដ្ឋ រណសិរ្ស​មាតុភូមិដើម្បី​ថែទាំឲ្យជីវភាពរស់​នៅ របស់ជនរួមជាតិ​គ្រីស្ទសា​សនិក​”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top