ព័ត៌មាន

សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស

នាយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ អាណិកជនវៀតណាមកំពុងរស់នៅរដ្ឋធានី Praha សាធារណរដ្ឋឆែកជាង ​៧០០​នាក់​បានចូលរួម Gala អំណរនិទាឃរដូវឆ្នំាចសំរឹទ្ធស័ក ២០១៨។

ហើយមកពីទីក្រុង Tachov ជាប់ព្រំដែនជាមួយអាល្លឺម៉ង់ លោក Hoang Van Than បានបើកឡានទៅកាន់ទីក្រុង Praha តាំងពីព្រឹក ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះផងដែរ៖

“ខ្ញុំនៅមានចម្ងាយពីរដ្ឋធានី ១៧០ គីឡូម៉ែត្រ ប៉ុន្តែនេះជាបុណ្យចូលឆ្នាំប្រពៃណីបានជាខ្ញុំតែងតែចូលរួម ដើម្បីរួមជាមួយបងប្អូនឆ្ពោះទៅស្រុកកំណើតរំលឹកដល់ប្រភពដើមរបស់ខ្លួន។ ហើយចូលឆ្នាំប្រពៃណីដែលជាពិធីបុណ្យដែលមនុស្សគ្រប់រូបទោះ ជានៅទីណាក៏ដោយ ក៏សុទ្ធតែចង់ត្រ ឡប់មកវិញដែរ”។

ក្នុងពេលជាមួយគ្នានោះនៅទូទាំងប្រទេសវៀតណាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយអាណិកជន ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នា សំរឹទស័ក ២០១៨ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top