ព័ត៌មាន

សកម្មភាពទទួលឆ្នាំថ្មី ឆ្នាំសកលនៅទូទាំងប្រទេស

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ជាថ្ងៃទី ២ នៃឱកាសសម្រាកបុណ្យឆ្នាំថ្មី ឆ្នាំសកល២០១៨ កន្លែងកំសាន្ត និងមណ្ឌលពាណិជ្ជកម្មធំៗទីក្រុងហាណូយជាទីតាំងដែលទាក់ទាញប្រជាជនមកកំសាន្តក្នុងប៉ុន្មានថ្ងៃសម្រាក។

សកម្មភាពទទួលឆ្នាំថ្មី ឆ្នាំសកល២០១៨ លើទូទាំងប្រទេសវៀតណាម

នៅសួនឧទ្យានទឹក Ho Tay បានរៀបចំពិធីសប្បាយរីករាយបុណ្យ គ្រីស្ទមើស-អំណរឆ្នាំថ្មី២០១៨ ដោយមានកម្មវិធីសិល្បៈវិសេសវិសាល។ លោកស្រី Nghiem Thi Hong Hanh នាយិការរង សួនឧទ្យាន Ho Tay បានឲ្យដឹងថា៖

“ឆ្នាំនេះ លំហរទាំង៨,១ ហិកតារបស់សួនឧទ្យាន Ho Tay តែងតែបានលំអរតាមបែបអឺរ៉ុប។ សកម្មភាពមួយទៀតក៏​ទាក់ទាញយុវជនច្រើនកុះករ។ នោះគឺក្នុងសួនឧទ្យានមាន សកម្មភាពដូចជាព្រិលធ្លាក់និងកម្មវិធីសិល្បៈទាក់​ទាញ​អារម្មណ៍ភ្ញៀវគ្រប់រូបផងដែរ”។

ក្នុងឱកាសនេះ ភ្ញៀវទេសចរជាច្រើននាក់ក៏បានមកទស្សនាទីក្រុង Ha Long ដ៏ស្រស់ស្អាត។ លោក Desmond Moldenhauer ជនម្នាក់មកពីអាហ្វ្រិកខាងត្បូងបានចែករំលែកថា៖

“យើងខ្ញុំមកទស្សនានៅទីនេះក្នុងរយៈពេល២សប្តាហ៍។ ខ្ញុំចង់ដឹងថា ប្រជាជនវៀតណាមទទួលបុណ្យចូលឆ្នាំ​សកល​យ៉ាងដូចម្ត៉េច។ ឆ្នាំថ្មីនៅអាហ្វ្រិកខាងត្បូង យើងខ្ញុំតែងតែជួបជុំគ្រួសារ មិត្តភក្តិ។ យើងបាននៅជាមួយគ្នានិងជូនពរឆ្នាំថ្មីជាមួយគ្នា”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top