ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២ នៅតាមខេត្ត ក្រុងជាច្រើនក្នុងទូទាំង ប្រទេស បានប្រព្រឹត្តទៅសកម្មភាពប្រកបដោយអត្ថន័យដើម្បីថែទាំដល់គ្រួសារក្រីក្រ និងកុមារដែលជួបការលំបាក។
នៅថ្ងៃទី១៤ ខែមករា គណៈប្រតិភូសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្ត Hoa Binh បានចុះសួរសុខទុក្ខជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ កុមារដែល មានជីវភាពលំបាកនៅស្រុក Kim Boi។ គណៈប្រតិភូបានប្រគល់អំណោយចំនួន៧០ ចំណែកជូនកុមារដែលមានជីវភាពលំបាកនៅលើភូមិសាស្ត្រឃុំ Tu Son និងឃុំ Vinh Tien; ប្រគល់អំណោយចំនួន១០០ចំណែកជូនបណ្ដាគ្រួសារក្រីក្រនៅឃុំ Kim Boi និង ឃុំ Cuoi Ha។
នារសៀលថ្ងៃដដែល សម្ព័ន្ធសមាគមន៍នារីទីក្រុង Hai Phong បានរៀបចំ ព្រឹត្តិការណ៍ ផ្សារតេត ០ ដុង ដោយមានអំណោយរាប់ពាន់ចំណែកសម្រាប់កុមារ កំព្រានិងនារីក្រីក្រមកជ្រើសរើសអំណោយ។ នាពេលខាងមុខ សម្ព័ន្ធសមាគមន៍នារីទីក្រុង Hai Phong នឹងដាក់ឲ្យដំណើរការកម្មវិធី “ម្ដាយទទួលចិញ្ចឹមកុមារកំព្រា” ដោយមាន គោលបំណងថា អង្គការ បុគ្គលសប្បុរសនានា នឹងមានការជួយទំនុកបម្រុងជាប្រចាំនិងជាបន្ត បន្ទាប់ដល់ក្មួយៗ។
នាថ្ងៃដដែល ខេត្ត Quang Ngai បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនPVI រៀបចំកម្មវិធី “បុណ្យតេតប្រកបដោយក្ដីស្រឡាញ់កក់ក្ដៅ” ឆ្នាំ២០២២។ នៅកម្មវិធី គណៈចាត់តាំងបានប្រគល់អំណោយបុណ្យតេតចំនួន១២០០ចំណែកក្នុងតម្លៃសរុប ៦០០លានដុងជូនដល់ប្រជាជននៅតាមស្រុក ទីរួមស្រុក និងទីក្រុងក្នុងខេត្ត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម