ព័ត៌មាន

សកម្មភាពតបស្នងសង់គុណចំពោះជនដែលមានគុណូបការៈនិងគ្រួសារគោលនយោបាយ

អ្នកទទួលផលគឺវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនត្រូវឆ្លងសារធាតុគីមីពុលហើយសមត្ថភាពការងារ ថយចុះ ៨១% ឬច្រើនជាងនេះ និងសាច់ញាតិយុទ្ធជនពលីជាដើម។

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២១) នាថ្ងៃទី ២៤ ខែកក្កដា ទីក្រុងហូជីមិញគ្រោងចំណាយប្រាក់ចំនួន ៧៦ ពាន់លានដុងដើម្បីប្រគល់ជូនគ្រួសារចំនួន ៧៤.៦០០ ដែលជាគ្រួសារគោលនយោបាយនិងគ្រួ សារជនមានគុណូបការៈ។ អ្នកទទួលផលគឺវីរៈអ្នកម្តាយវៀតណាមយុទ្ធជនពិការពិសេស យុទ្ធជនត្រូវឆ្លងសារធាតុគីមីពុលហើយសមត្ថភាពការងារថយចុះ ៨១% ឬច្រើនជាងនេះ និងសាច់ញាតិយុទ្ធជនពលី ជាដើម។

នៅទីក្រុង Da Nang គណៈកម្មាធិការប្រជាជនទីក្រុងទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តថវិកាចំនួនជាង ១៦ ពាន់លាន ដុង  ដើម្បីរៀបចំការចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ក្រុមគ្រួសារប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍នៅទីក្រុងក្នុងឱកាសគម្រប់ខួប ៧៤ ឆ្នាំនៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា២០២១)។ មានមុខសញ្ញាសរុបជាង ២៧.០០០ នាក់ដែលទទួលអំណោយក្នុងឱកាសនេះ។ នៅឆ្នាំ ២០២១  Da Nang បានបញ្ចប់ការសាងសង់ថ្មីនិងជួសជុលផ្ទះចំនួន ៧០៨ ខ្នងសម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top