ព័ត៌មាន

សកម្មភាពណាក៏ដោយពាក់ព័ន្ធដល់ប្រជុំកោះ Hoang Sa ដែលគ្មានការអនុញ្ញាតរបស់វៀតណាមសុទ្ធតែ រំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម


កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមត្រូវបានចិនទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ (រូបថត៖ SCMP) 
 

ការដែលចិនដាក់តំបន់ប្រជុំកោះ Hoang Sa របស់វៀត ណាមចូលក្នុង ក្រមត្រួតពិនិត្យខាងបច្ចេកទេសចំពោះនាវាសមុទ្រក្នុងស្រុកតាមច្បាប់ឆ្នាំ ២០២០នោះ បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមលើ ប្រជុំកោះនេះ ហើយជាអវិជ្ជមានចំពោះការរក្សាបរិយាកាសសន្តិភាព ស្ថិរ ភាពនិងសហប្រតិបត្តិការនៅសមុទ្រខាងកើតនោះឡើយ។
 
នៅសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនា រសៀលថ្ងៃទី៦ សីហា ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការ ដែលចិនបានដាក់ តំបន់ប្រជុំកោះ Hoang Sa របស់វៀតណាមចូលក្នុងក្រម ត្រួតពិនិត្យខាងបច្ចេកទេសចំពោះនាវាសមុទ្រក្នុងស្រុក តាមច្បាប់ឆ្នាំ ២០២០ នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា៖
 
ការដែលចិនដាក់តំបន់ប្រជុំកោះ Hoang Sa របស់វៀតណាមចូលក្នុង ក្រមត្រួតពិនិត្យខាងបច្ចេក ទេសចំពោះនាវាសមុទ្រក្នុងស្រុកតាមច្បាប់ឆ្នាំ ២០២០នោះ បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមលើ ប្រជុំកោះនេះ ហើយជាអវិជ្ជមានចំពោះការរក្សាបរិយាកាសសន្តិភាព ស្ថិរ ភាពនិងសហប្រតិបត្តិការនៅសមុទ្រខាងកើតនោះឡើយ។
 
ទស្សនៈដ៏ឥតងាករេរបស់វៀតណាមនោះគឺ សកម្មភាពណាក៏ដោយ ពាក់ព័ន្ធដល់ប្រជុំកោះ Hoang Sa ដែលគ្មានការអនុញ្ញាតរបស់វៀតណាម សុទ្ធតែជាអំពើរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមហើយជាមោឃៈទាំងស្រុង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top