ព័ត៌មាន

សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ១៣២ ទិវាកំណើតរបស់លោកប្រធានហូជីមិញ

តំបន់កេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិ Kim Lien បានរៀបចំការតាំងពិព័រណ៍ក្រោម ប្រធានបទ "ស្អាតបំផុតឈ្មោះលោកប្រធានហូជីមិញ" ដែលឧទ្ទេសនាមអំពីរូបថត ឯកសារចំនួន ១៤៤ផ្ទាំង អំពីអាជីពបដិវត្តន៍ នយោបាយ និងវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានហូជីមិញ។
  កម្មវិធីសិល្បៈ “លោកអ៊ុំហូ៖សេចក្ដីស្រឡាញ់ឥតកោះត្រើយ”។ (រូបថត៖ baovanhoa.vn)  

 នាយប់ថ្ងៃទី ១៨ ឧសភា កម្មវិធីសិល្បៈ “លោកអ៊ុំហូ៖សេចក្ដីស្រឡាញ់ឥត កោះត្រើយ” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ កម្មវិធីបានពិពណ៌នាពីសេចក្តីស្នេហាមាតុភូមិ មនោសញ្ចេតនារបស់ប្រជាជននៅគ្រប់តំបន់ចំពោះលោកប្រធានហូជីមិញ។

ក្នុងឱកាសរំលឹកខួបលើកទី ១៣២ នៃទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២) ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ឧសភា នៅឃុំ Kim Lien ស្រុក Nam Dan បានប្រព្រឹត្តទៅសកម្មភាពជាច្រើនដូចជា៖ ការប្រឡង “សម្រស់ផ្កាឈូកនៅតំបន់ដី Nghe An”; ពិធីថ្វាយផ្កា អុជធូបនៅផ្ទះគោរព វិញ្ញាណក្ខ័ន្ធនិងពិធីដង្ហែរូបលោកប្រធានហូជីមិញ ពីផ្ទះគោរពវិញ្ញាណក្ខ័ន្ធទៅកាន់ កីឡាដ្ឋាន Lang Sen។

តំបន់កេរ្តិ៍ដំណែលពិសេសថ្នាក់ជាតិ Kim Lien បានរៀបចំការតាំងពិព័រណ៍ក្រោម ប្រធានបទ "ស្អាតបំផុតឈ្មោះលោកប្រធានហូជីមិញ" ដែលឧទ្ទេសនាមអំពីរូបថត ឯកសារចំនួន ១៤៤ផ្ទាំង អំពីអាជីពបដិវត្តន៍ នយោបាយ និងវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានហូជីមិញ។

ជាផ្នែកមួយក្នុងសកម្មភាពជានៅពិធីបុណ្យភូមិឈូក ឆ្នាំ ២០២២ កម្មវិធីសិល្បៈ ក្រោមប្រធានបទ "Nghe An - ភូមិឈូក ស្រុកកំណើតលោកអ៊ុំហូ ទីក្រុងហូជីមិញ - ទីក្រុងដែលមានឈ្មោះមាស" ដែលសម្របសម្រួលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងកីឡាខេត្ត Nghe An និងទីក្រុងហូជីមិញ នឹងប្រព្រឹត្តទៅនៅទីលានហូជីមិញ (ទីក្រុង Vinh) នាយប់ថ្ងៃទី ១៩ ឧសភា៕

top