ព័ត៌មាន

សកម្មភាពដ៏ចម្រុះពណ៌ ក្នុងទិវាសៀវភៅ នៅខេត្ត Dak Lak

ក្នុងឱកាសឆ្ពោះទៅរកទិវាសៀវភៅនិងវប្បធម៌អានសៀវភៅ (២១ មេសា) ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅ (១៥ - ១៦ មេសា) នៅវិថីសៀវភៅកាហ្វេ Buon Ma Thuot ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រព្រឹត្តទៅសកម្មភាពជាច្រើនអំពីសៀវភៅនិងវប្បធម៌អានសៀវភៅសម្រាប់កុមារ។
សកម្មភាពដ៏ចម្រុះពណ៌ ក្នុងទិវាសៀវភៅ នៅខេត្ត Dak Lak (រូបថត៖ VOV)

នៅវិថីសៀវភៅបានប្រព្រឹត្តិទៅសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ ឧទ្ទេសនាមសៀវភៅកុមារ “Ca Nong ធ្វើដំណើរទៅកោះ Truong Sa” និងជួបប្រាស្រ័យជាមួយអ្នកនិពន្ធBui Tieu Quyen; ឧទ្ទេសនាមសៀវភៅរឿង "ដំណើរផ្សងព្រេងរបស់ចង្រិតដូង” (De Men phieu luu ky) និងជួបសំណេះសំណាលជាមួយអ្នកនិពន្ធរឿងកុមារនានា។ ចូលរួមកម្មវិធីនេះ ប្អូន To Ngoc Khanh សិស្សម្នាក់នៅសាលាវិទ្យាល័យ Dong Du ទីក្រុង Buon Ma Thuot បានចែករំលែកថា៖ នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមពិធីបុណ្យសៀវភៅ នៅវិថីសៀវភៅកាហ្វេនេះ ខ្ញុំមានឱកាសជួបជាមួយអ្នកស្រលាញ់សៀវភៅដូចខ្ញុំដែរ ក៏ដូចជាបានស្គាល់សៀវភៅល្អៗជាច្រើន។ ខ្ញុំក៏បានជួបជាមួយអ្នកនិពន្ធនិងកវីល្បីៗជាច្រើននាក់ ហើយបានប្រាស្រ័យទាក់ទងជាមួយពួកគេ។ ខ្ញុំគិតថានៅពេលទទួលបានសៀវភៅមួយក្បាល ខ្ញុំគួរតែផ្តល់សៀវភៅដល់អ្នកដទៃទៀត។ ដូច្នេះហើយ ចំណេះដឹងនឹងត្រូវបានរីកសាយ ភាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់

ក្នុងឱកាសនេះដែរ គណៈរៀបចំក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យដូចជា៖ ការប្រកួតដំឡើង Lego ស្មូន To he ឆ្លងបទពិសោធន៍នៃរបរត្បាញចរបាប់របស់ជនជាតិ Ede និងទៅទស្សនាបណ្ណាល័យចល័តនិទាឃរដូវផងដែរ៕


top