ព័ត៌មាន

សកម្មភាពជំនួបទ្វេភាគីរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញនៅឡាវ

នាថ្ងៃទី ១០ តុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាមិញ ជិញបានអញ្ជើញជួបពិភាក្សាទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន (រូបថត៖ VNA)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយជាមួយកាណាដា; ស្នើ ឱ្យភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងនោះមានការគាំទ្ររបស់កាណាដាសម្រាប់វៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឯកភាពយ៉ាងខ្លាំងចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ; ស្នើឲ្យភាគីទាំងពីរបង្កើនទំនាក់ទំនងនៅកម្រិតខ្ពស់និងគ្រប់កម្រិត ហើយរួមគ្នាទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាវប្បធម៌ អប់រំ ការផ្លាស់ប្តូរប្រជាជន និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី។

ក្នុងជំនួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដាក់ពង្រាយយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព រួមទាំងគណៈកម្មាធិការពាណិជ្ជកម្មចម្រុះវៀតណាម-ម៉ាឡេស៊ី ដើម្បីរក្សាបាននូវសន្ទុះកំណើនទំហំពាណិជ្ជកម្មគួរឲ្យកត់សម្គាល់។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានស្នើរឲ្យភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក ដូចជាសន្តិសុខ អប់រំ និងអាកាសចរណ៍ ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរ បង្កើតយន្តការពិគ្រោះយោបល់ និងគ្រប់គ្រងសមុទ្រ និងការប្រព្រឹត្តិមនុស្សធម៌ចំពោះនាវានេសាទ និងអ្នកនេសាទដែលចាប់បានស្របតាមច្បាប់អន្តរជាតិ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក Anwar Ibrahim បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ដោយបានអះអាងនូវការត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញគ្រប់ជ្រុងជ្រោយលើវិស័យសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការដកកាត លឿងរបស់គណៈកម្មការអឺរ៉ុបនាពេលឆាប់ៗខាងមុខ ស្តីពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង  (IUU)។

ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអះអាងថា វៀតណាមជានិច្ចកាលគោរពចំពោះកិច្ចសហប្រតិបត្តិការជាមួយ EU និងប្រទេសជាសមាជិក; ស្នើឲ្យ EU បន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តប្រទេសសមាជិកដែលនៅសល់ឲ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងភាគីទាំងពីរ (EVIPA) ហើយឆាប់ដកកាតលឿង IUU សម្រាប់ការនាំចេញគ្រឿងរសមុទ្ររបស់វៀតណាម។

ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិករបស់ EU  លោក Charles Michel បានអះអាងថា EU នឹងជំរុញការផ្តល់សច្ចាប័នលើ EVIPA ឲ្យបានឆាប់ ពិចារណាយ៉ាងសកម្មអំពីការដកកាតលឿងរបស់ IUU សម្រាប់វៀតណាម និងបន្តគាំទ្រវៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា ពាណិជ្ជកម្ម - វិនិយោគ ការអប់រំ - បណ្តុះបណ្តាល កសិកម្ម ការផ្លាស់ប្តូរប្រជាជន និងការបើកទូលាយលើវិស័យថ្មី។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានស្នើឲ្យភាគីទាំងពីរដាក់ចេញនូវផែនទីបង្ហាញផ្លូវនិងជំហានជាក់លាក់ ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០២៤ និង ៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦។

នាយករដ្ឋមន្ត្រី លោក Christopher Luxon បានយល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ; អះអាងថា នូវែលហ្សេឡង់នឹងជំរុញគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងបន្តជួយឧបត្ថម្ភ ODA លើវិស័យជាក់ស្តែងតាមតម្រូវការអភិវឌ្ឍរបស់វៀតណាម ជាពិសេសវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រង និងឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ អភិវឌ្ឍន៍ធនធានមនុស្ស ...៕


top