ព័ត៌មាន

សកម្មភាពជាច្រើនអបអរសាទរទិវានារីវៀតណាម ថ្ងៃទី ២០ ខែតុលា


 ទិដ្ឋភាពនៃឈុតសម្ដែងសិល្បៈ

 នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៨ នៅអគាររំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្ដាយវៀតណាម វីរៈជន​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​ Nguyen Thi Ranh  (ទីក្រុងហូជីមិញ)បានប្រព្រឹត្តិទៅ​ក​ម្មវិធីសម្ដែងសិល្បៈ ដោយប្រធានប​ទ "តារា​ ទីក្រុង" ។
 ​
នាយប់ថ្ងៃទី១៩ ខែតុលា នៅអគាររំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្ដាយវៀតណាម វីរៈជនកងកម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​ Nguyen Thi Ranh  (ទីក្រុងហូជីមិញ)បានប្រព្រឹត្តិ​ទៅកម្មវិធីសម្ដែងសិល្បៈ ដោ​យប្រធាន​បទ "តារា ទីក្រុង"​ ដែលរៀបចំដោយសម្ព័ន្ធសមាគមនារី​ទីក្រុង និងកាសែតនារីទីក្រុង។​ កម្មវិធី​នេះ សំដៅ​លើកតម្កើង​ជួរកម្មាភិបាល​ និងយុទ្ធជន នៃគណកម្មការឃោសនា​ Sai Gon – Gia Dinh ដែល​ត្រូវបាន​ប្រគល់​កិត្តនាម​ជាវីវៈ​ជននៃ​កងកម្លាំង​ ប្រដាប់អាវុធប្រជាជន។​ កម្មវិធីនេះទទួល​បានការ​ចូលរួម​ពីតំណាង​ជាអតីត​កម្មភិបាលនា​រីនៃ​ គណកម្មការ​ឃោសនា Sai Gon – Gia Dinh កម្មភិបាល និងសិល្បករ សិល្ប​ការិនីចំនួន៧០០ នាក់។ អ​ញ្ជើញ​ថ្លែង​នៅទី​នេះ លោកស្រី Nguyen Thi Ngoc Bich ប្រធានសម្ព័ន្ធសមាគមនារីទី​ក្រុងហូជីមិញបានចែករំលែកថា
 
​“នាថ្ងៃ​នេះ នៅស្រុក Cu Chi ទីក្រុងហូជីមិញ នោះ យើង មានឱកាស ជួបជុំគ្នានៅផ្ទះរបស់អ្នកម្កាយ Tam Ranh - វីរៈអ្នក​ម្ដាយវៀត​ណាម វីរៈជន នៃកងកម្លាំង ប្រដាប់អាវុធ​ប្រជាជន លោកយាយ Nguyen Thi Ranh។ យើង​ខ្ញុំសូម​ថ្វាយ​ធូប រំលឹកវិញ្ញាណក្ខ័ន្ធលោកយាយ និងវិរៈជន​ទាំង ដើម្បីជាការតបស្នងសងគុណ។ ប្រ​ការនេះបាន​បង្ហាញ​នូវគុណធ​ម៌តបស្នងសងគុណចំពោះការលះបង់សា​ច់ស្រស់ឈាមស្រស់របស់ជំនាន់​មុនៗ”​។
 
នាថ្ងៃដ​ដែល នៅខេត្ត Hau Giang ទីក្រុង Can Tho និងនៅទីក្រុង​ហាណូយ​ក៏បាន​រៀបចំ​សកម្មភាព​ជាច្រើន​ដើម្បី​ អបអរសាទរទិវានារីវៀ​តណា​មផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top