ព័ត៌មាន

សកម្មភាពជាច្រើនអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា

សកម្មភាពជាច្រើនអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា

នាល្ងាចច្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Nguyen Thien Nhan លេខា​គណៈកម្មាធិការបក្ស​ទីក្រុងហូជីមិញួ បានអញ្ជើញ​ទៅសាកសួរសុខទុក្ខគ្រូបង្រៀនឆ្នើមក្នុងឱកាសរំលឹកខួបអ​នុស្សវរីយ៍លើកទី ៣៥ ទិវាគ្រូ​បង្រៀន​វៀត​ណាម។ នៅផ្ទះ សាស្រ្តាចារ្យរង បណ្ឌិត Huynh Van Hoang អតីត​នាយក​សាកល​វិទ្យាល័យ​ពហុបច្ចេកទេស​ទីក្រុង​ហូជីមិញ លោក Nguyen Thien Nhan បានរំលឹកឡើង​វិញនូវ​អនុស្សាវរីយ៍​នៅពេល​លោក​នៅជាគ្រូបង្រៀន លេខាសម្ព័ន្ធយុវជន ​និងនាយករងសាកលវិទ្យាល័​យ។ លោក​ Nguyen Thien Nhan បានឲ្យដឹងថា នា​ពេលខាងមុខ ទីក្រុងហូជីមិញនឹងមានកម្មវិធី និងគម្រោង​ការណ៍​អភិវឌ្ឍន៍ធន​ធានមនុស្ស​គុណភាពខ្ពស់ក្នុង​ដំណាក់កាលធ្វើសមាហរណកម្មតំបន់ និងពិភពលោក។ រីឯខ្លួនវិញ លោក Huynh Van Hoang បានចែករំលែកថា៖

"រដ្ឋមានទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកា ដើម្បីរំលឹកគុណដល់គ្រូបង្រៀន ដូច្នែះខ្ញុំមាន​ក្ដីសម្បាយរីករាយណាស់។ ថ្ងៃនេះ​ គ្រូបង្រៀន​ដូចរូបខ្ញុំបានទទួលស្វាគមន៍​និស្សិតមកសួរ​សុខទុក្ខយ៉ាងច្រើន​កុះករ ដូច្នេះខ្ញុំមាន​អារម្មណ៍រំភើបណាស់។ ហើយនេះគឺជាឱកាសសម្រាប់​ខ្ញុំជួបសំណេះសំណាល​ជាមួយអតីតនិស្សិត។ ទោះបីជាប្អូនៗមានមុខងារអ្វីៗក្ដី ប៉ុន្តែនៅពេលមកសួរសុខ​ទុកខ្ញុំនៅតែគោរពគ្រូបង្រៀន។

ក៏នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំផ្នែកអប់រំបណ្ដុះ​បណ្ដាលទីក្រុងបានអញ្ជើញ​ទៅសាកសួរសុខទុក្ខ និងជូនផ្កាអបអរសាទរទិវាគ្រូបង្រៀន វៀតណាមសម្រាប់គ្រូបង្រៀនឆ្នើម បណ្ឌិត Truong Thi Hien ជាអតីត នាយកវិទ្យាស្ថានកម្មាភិបាលទីក្រុងហូជីមិញ និងគ្រូបង្រៀនប្រជាជន សាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Tuyen អតីតនាយកមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។

នាព្រឹកថ្ងៃតិ ១៩ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vũ Đức Đam បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៣៥ ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី ២០ វិច្ឆិកា) និងលើកទី៤០ ទិវាបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលក្រោយឧត្តមនៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិផងដែរ។

នាព្រឹកថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញ បានរៀបចំពីធីមិទ្ទិញរំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣៥ ទិវាគ្រូបង្រៀនវៀតណាម (២០/វិច្ឆិកា/១៩៨២ - ២០/វិច្ឆិកា/២០១៧)។ ក្នុងឱកាសនេះ ​បក្ស និងរដ្ឋបានប្រគល់ជូនគ្រឿងឥស្សរិយយសឯករាជ្យចំនួន ១ គ្រឿង គ្រឿងឥស្សរិយយសពលកម្មចំនួន ២ គ្រឿង និងកិត្តិនាមគ្រូបង្រៀនឆ្នើមចំនួន ២ សម្រាប់កម្មាភិបាល គ្រូបង្រៀន ដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារនៅបណ្ឌិតសភានយោបាយជាតិហូជីមិញ។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិកាចាត់តាំងមជ្ឈឹម លោក Pham Minh Chinh បានស្នើឲ្យបណ្ឌិតសភានយោបាយជាតិហូជីមិញ បន្តរៀបចំឡើងវិញរចនាសម្ព័ន្ធមុខជំនាញបណ្ដុះបណ្ដាល បំពាក់​បំប៉ននយោបាយជាន់ខ្ពស់ បណ្ឌិត អនុបណ្ឌិតតាមទិសស៊ីជម្រៅ។ លោកបានលើកច្បាស់ថា៖

“ឱកាស និងការសាកល្បងគឺធំធេងណាស់ ទោះបីជានាបច្ចុប្បន្នបណ្ឌិតសភាបានអនុវត្តហើយក្ដី ប៉ុន្តែគប្បីយក​ចិត្តទុកដាក់ និងវិនិយោគថែមទៀតអំពីកម្មវិធីបង្រៀន ជ្រើសរើសជួរគ្រូបង្រៀន ហើយរៀប​ចំឡើងវិញរចនាសម្ព័ន្ធ​កម្មវិធីសិក្សាឲ្យសមស្របនឹងស្ថានភាពថ្មី។ ខ្ញុំមានក្ដីជឿជាក់ថា ដោយមាន​ប្រពៃណី​ដ៏ត្រចះ​ត្រចង់ ក្នុងរយៈពេល ៦៨ ឆ្នាំ កសាង និងអភិវឌ្ឍន៍នោះ បណ្ឌិតសភា​នឹងសម្រេចរួច​រាល់នូវ​ភារកិច្ច​ដែល​​បាន​ប្រគល់ជូនក្នុងស្ថានភាពថ្មី”។

ក៏នាព្រឹកថ្ងៃទី២០ វិច្ឆិកា មហាវិទ្យាល័យសង្គម​វិទ្យាសាស្ត្រនិងមនុស្សសាស្ត្រនៃមហាវិទ្យាល័យ​ជាតិហូជីមិញ​បានរៀចំពិធីរំលឹកខួបអនុស្សវរីយ៍​លើកទី ៦០ ទិវាកកើត និងអភិវឌ្ឍន៍។ អញ្ជើញថ្លែងមតិនៅ​ទីនេះ អនុប្រធានរដ្ឋ​វៀត​ណាម លោកស្រី Dang Thi Ngoc Thinh មានប្រសាសន៍ថា៖

“មហាវិទ្យាល័យគម្បីបន្ត​ធ្វើឲ្យមានស្តង់ដារនិងផ្លាស់ប្ដូរថ្មីនូវរបៀបគ្រប់គ្រងថ្នាក់ឧត្តម ហើយតភ្ជាប់​នឹង​កា​រ​លើ​កកំពស់​គុណភាពជួរគ្រូបង្រៀន និងអ្នកស្រាវជ្រាវដើម្បី​ឆាប់អភិវឌ្ឍន៍​ឲ្យក្លាយទៅ​ជាមហា​វិទ្យាល័យ​នាំ​មុខ​គេនៅក្នុងតំបន់អាស៊ីលើវិស័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រ។ ជាពិសេស គឺសាលា​គប្បី​យក​ចិត្ត​ទុក​ដាក់ដល់ គ្រូបង្រៀនវ័យក្មេង ដែលមានឬទ្ធានុភាពនយោបាយ សីលធម៌និង​បន្សាំនឹង​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០”។

ក្នុងឱកាស​រំលឹកខួបអនុស្សវរីយ៍ទិវាគ្រូបង្រៀនវៀតណាម នាព្រឹកថ្ងៃទី ២០ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរគ្រូបង្រៀនប្រជាជន និងអ្នកមាន​ការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុអប់រំវៀតណាម។

នាព្រឹកថ្ងៃទី ២០ វិច្ឆិកា ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញ​ចូល​រួម​ពិធីបើក​សម្ពោធ​ “លំហប្រពៃណីហាណូយ - Amsterdam”។ នេះគឺ​ជាសំណង់​វប្បធម៌​មាន​អត្ថន័យ​ក្នុង​ប្រវត្តិ​សាស្ត្រ​អភិវឌ្ឍន៍​នៃសាលាហាណូយ - Amsterdam ហើយរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​សិស្ស​ពូកែ​នៅទី​ក្រុង​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​


top