ព័ត៌មាន

សកម្មភាពជាច្រើនដើម្បីសម្ដែងការដឹងគុណចំពោះគ្រួសារគោលនយោបាយ និង ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍

ថ្លែងមតិក្នុងពិធីជួបសំណេះសំណាល និងប្រគល់អំណោយ ជូនគ្រួសារញាតិសន្ដានរបស់យុទ្ធនារីស្ម័គ្រចិត្ត ១០រូប ដែលបានពលីនៅផ្លូវប្រសព្វ Dong Loc នោះ លោក Le Minh Hung បានសម្ដែងនូវបំណងថា គ្រួសារញាតិសន្នាន របស់យុទ្ធជនពលី និងប្រជាជននៅមូលដ្ឋាន នឹងបន្តយកតម្រាប់តាម និងពង្រីក ប្រពៃណី កសាងស្រុកកំណើតឲ្យកាន់តែរីកចម្រើន។
ក្រុមការងារមជ្ឈិមដឹកនាំដោយលោក Le Minh Hung ប្រធានគណៈកម្មាធិការចាត់តាំង មជ្ឈិមបានជួបសំណេះសំណាល និងប្រគល់អំណោយ ជូនគ្រួសារញាតិសន្ដានរបស់យុទ្ធនារីស្ម័គ្រចិត្ត ១០ រូប ដែលបានពលីនៅផ្លូវប្រសព្វ Dong Loc។ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥) កាលពីថ្ងៃទី ២០ ខែកក្កដា ក្រុមការងារមជ្ឈិមដឹកនាំដោយលោក Le Minh Hung ប្រធានគណៈកម្មាធិការចាត់តាំង មជ្ឈិមបានអញ្ជើញមកថ្វាយផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងសាក សួរសុខទុក្ខ ប្រគល់អំណោយយជូនញាតិសន្ដានយុទ្ធជនពលី និងវីរអ្នកម្តាយវៀត ណាមនៅខេត្ត Ha Tinh។ ថ្លែងមតិក្នុងពិធីជួបសំណេះសំណាល និងប្រគល់អំណោយ ជូនគ្រួសារញាតិសន្ដានរបស់យុទ្ធនារីស្ម័គ្រចិត្ត ១០ រូប ដែលបានពលីនៅផ្លូវប្រសព្វ Dong Loc នោះ លោក Le Minh Hung បានសម្ដែងនូវបំណងថា គ្រួសារញាតិសន្នាន របស់យុទ្ធជនពលី និងប្រជាជននៅមូលដ្ឋាន នឹងបន្តយកតម្រាប់តាម និងពង្រីក ប្រពៃណី កសាងស្រុកកំណើតឲ្យកាន់តែរីកចម្រើន។

នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម បានអញ្ជើញមកថ្វាយផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន ពលីនៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Dak Lak; ចុះសួរសុខទុក្ខ និងជូនអំណោយ ដល់គ្រួសារគោលនយោបាយ និងជនមានគុណូបការៈនៅខេត្ត Dak Lak។ ជួបធ្វើការ ជាមួយគណៈកម្មាធិការបក្សខេត្ត Dak Lak លោកនាយឧត្តមសេនីយ Phan Van Giang បានស្នើឱ្យមូលដ្ឋានបន្តយកចិត្តទុកដាក់ ថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដល់វីរអ្នកម្ដាយវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ ជនមានគុណូបការៈ និង គ្រួសារញាតិសន្ដានយុទ្ធជនពលី។ លើសពីនេះ អនុវត្តន៍គោលនយោបាយកងទ័ព សមរភូមិក្រោយកងទ័ពឱ្យបានល្អ ដើម្បីឲ្យកម្មាភិបាល យុទ្ធជន នឹងនរចិត្តបំពេញការងារ សម្រេចយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ជូន៕


top