ព័ត៌មាន

សកម្មភាពជាច្រើនក្នុងទិវាកំណាព្យវៀតណាមលើកទី១៥


សកម្មភាពជាច្រើនក្នុងទិវាកំណាព្យវៀតណាមលើកទី១៥

នា​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្រុក Loc Ha ខេត្ត Ha Tinh (ភាគកណ្ដាល​វៀតណាម) បានប្រព្រឹត្តទៅទិវាកំណាព្យវៀតណាម។ គោលដៅរបស់ទិវានេះគឺ​អះអាងនិងលើកសរសើរតំលៃកំណាព្យក្នុងជីវភាពរស់នៅខាងវប្បធម៌ស្មារតី។ ​ពិសេស ទិវាកំណាព្យវៀតណាមលើកនេះបានរៀបចំឡើងនៅវិហារ ស្ដេចMai Hac De ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវា១០ឆ្នាំបង្កើតស្រុកLoc Ha និងក៏ជា​ឱកាសឧទ្ទេសនាមអំពីស្នាដៃរបស់បណ្ដាអ្នកអក្សសាស្ត្រ និងសិល្បករ។ នេះក៏ជាស្ពានតភ្ជាប់អ្នកនិពន្ធ វណ្ណកម្ម និងមហាជន។

នាយប់ថ្ងៃទី៩កុម្ភះ គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀប​ចំទិវាកំណាព្យ​វៀត​ណាម​លើក​ទី​១៥​ដោយ​ប្រធានបទ៖ រួមដំណើរនិងច្នៃប្រឌិតនិងប្រគល់រង្វាន់ការប្រឡងនិពន្ធកំណាព្យ ៖ ”២០ឆ្នាំត្រឡប់មក Quang Nam ”។

ក៏ក្នុងយប់ថ្ងៃទី៩កុម្ភះ  នៅខេត្ត Hoa Binh បានប្រព្រឹត្តទៅទិវាកំណាព្យ​វៀតណាម​ ឆ្នាំ ២០១៧។ លើកនេះ​បានឧទ្ទេសនាមអំពីវណ្ណកម្មឆ្នើមជាង ៣០ស្ដីអំពីស្រុកកំណើត ប្រទេសជាតិ មានតំលៃវិចិត្រសិល្បះខ្ពស់៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top