នាល្ងាចថ្ងៃទី ១ ខែកញ្ញា នៅកណ្តាលស្រុក Moc Chau ការប្រលងវប្បធម៌សហគមន៍បានប្រព្រឹត្តទៅដោយមានការចូលរួមពីសិប្បករ និងតារាសម្ដែងសាធារណៈរាប់រយនាក់ (រូបថត៖ VOV)
ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈពិសេស “សំឡេងខេនគួឲ្យចាប់អារម្មណ៍ - ជនជាតិ Mong កំពុងហៅអ្នក” ដែលធ្វើឡើងនៅតំបន់ទេសចរណ៍ Moc Chau Island ដែលជាកន្លែងមានស្ពាន Bach Long ដែលជាស្ពានថ្មើរជើងបាតកញ្ចក់ដែលវែងជាងគេលើពិភពលោក។ នៅទីនេះនៅលើឆាកចម្រុះពណ៌ តារាសម្ដែងប្រុសស្រីបានសម្តែងចម្រៀង និងរបាំពិសេសៗ បង្ហាញយ៉ាងរស់រវើកនូវជីវភាពរស់នៅប្រចាំថ្ងៃ និងផលិតកម្មរបស់ជនជាតិ Mong និងជនជាតិដទៃផ្សេងទៀតនៅ Moc Chau។
លោកស្រី Dinh Thi Huong ប្រធានមន្ទីរវប្បធម៌ និងព័ត៌មានស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖ “តំបន់ទេសចរណ៍នានាក្នុងស្រុក Moc Chau ក៏បានប្រព្រឹត្តទៅនូវសកម្មភាពស្របគ្នាជាមួយនឹងសកម្មភាពរបស់ស្រុក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការប្រមូលផ្តុំមនុស្សច្រើនពេកនៅកន្លែងតែមួយ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍មិនស្រួល និងប៉ះពាល់ដល់សុខភាព។ ឆ្នាំនេះ ស្រុក Moc Chau សហការជាមួយតំបន់ទេសចរណ៍ និងកន្លែងទាក់ទាញក្នុងតំបន់រៀបចំព្រឹត្តិការណ៍ក្នុងពេលដំណាលគ្នា ធានាបាននូវភាពវិសេសវិសាល និងទាក់ទាញ”៕