ព័ត៌មាន

សកម្មភាពក្នុងពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung ឆ្នាំរកានព្វស័ក២០១៧

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ (ថ្ងៃទី១០កើតខែមាឃ) ពិធីបុណ្យរំលឹកខួបបិតាស្តេច Hung ឆ្នាំរកានព្វស័ក២០១៧បានប្រារព្ធយ៉ាងឱឡារិកនៅវិមាន Kinh Thien លើកំពូលភ្នំដ៏ពិសិដ្ឋ Nghia Linh ចំណុះមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារ Hung នៅខេត្ត Phu Tho។ អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋ តំបន់ បានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនិងរំលឹកគុណបំណាចកសាងប្រទេសជាតិរបស់បណ្តាស្តេច Hung។

រួមជាមួយបរិយាកាសពិធីបុណ្យរំលឹកខួបបិតាជាតិ ស្តេច Hung នៅខេត្ត Phu Tho នោះ តំបន់ជាច្រើនក្នុងទូទាំងប្រទេសក៏បានរៀបចំសកម្មភាពក្នុងបំណងសម្តែងស្មារតី “ផឹកទឹកនឹកដល់ប្រភពដើម”ផងដែរ។ នាថ្ងៃ ទី ៦ ខែមេសា ពិធីរំលឹកខួបបិតាជាតិស្តេច Hung ឆ្នាំ រកានព្វស័ក ២០១៧ បានប្រារពនៅទីក្រុងហូជីមិញ។ អញ្ជើញ​ចូលរួមពិធីមានវត្តមានអតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung និងអតីតអនុប្រធានរដ្ឋ លោកស្រី Truong My Hoa។ នៅខេត្ត Dak Lak ពីធី រំលឹកខួបបិតាជាតិស្តេច Hung បានប្រព្រឹត្តទៅនៅមណ្ឌលប្រវត្តិសាស្ត្រវប្បធម៌ សាលាភូមិLac Giao នៃទីក្រុង Buon Ma Thuot។​លោក Vi Van Tiep នៅទីក្រុង ​Buon Ma Thuot បានចែករំលែកថា៖

“ថ្ងៃនេះជាទិវារំលឹកខួបបិតាជាតិ ស្តេច Hung។ យើងខ្ញុំបានចូលរួមពិធីនេះសំដៅរំលឹកដល់ប្រភពដើមរបស់បុព្វបុរស។ ពិធីបុណ្យនេះគឺពិសិដ្ឋណាស់សម្រាប់យើង​ខ្ញុំក៏ដូចជាជនវៀតណាមគ្រប់រូប។ ក្រៅពីពិធី ដោយខេត្តរៀបចំនេះ យើងខ្ញុំក៏បានរៀបចំឲ្យបងប្អូនជនរួមជាតិជិតឆ្ងាយមកជួបជុំគ្រួសារ អុជធុបនឹកដល់ប្រភពដើម​របស់ខ្លួនផងដែរ”។


នេះ ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋ តំបន់ បានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ
និងរំលឹកគុណបំណាចកសាងប្រទេសជាតិរបស់បណ្តាស្តេច Hung
(រូបថតៈ (Việt Cường/VOV)

នៅខេត្ត Kon Tum ពិធីរំលឹកខួបបិតាជាតិ ស្តេច Hung បានរៀបចំនៅសាលាភូមិ Huong Khe ទីក្រុង Kon Tum។ ចូលរួមក្នុងពិធី លោក Le Viet Hung នៅទីក្រុង Kon Tum បានឲ្យដឹងថា៖“ប្រជាជន Tay Nguyen គ្រប់រូប តែងតែឆ្ពោះទៅទិវាបុណ្យរំលឹកខួបបិតាជាតិ Hung ដើម្បីរំលឹកឡើងវិញប្រពៃណីប្រវត្តិសាស្ត្ររបស់បណ្តាស្តេច Hung និងដើម្បីឲ្យប្រជាជនមានមោទនភាពថាខ្លួនជាពលរដ្ឋវៀតណាម កូនចៅរបស់បណ្តាស្តេច​ Hung​។​ ទស្សនទាននិងមនសិការរបស់ប្រជាជនគឺពិធីបុណ្យរំលឹកបិតាជាតិជាពិធីបុណ្យរបស់ជាតិ។​ តាមនោះ ប្រជាជនគ្រប់រូបសុទ្ធតែជួយជ្រោមជ្រែងពីធីបុណ្យនេះ”។       

ពិធីបុណ្យរំលឹកបិតាជាតិ ស្តេច Hung ជាសកម្មភាព​វប្បធម៌ព្រលឹងពិសេស
របស់វៀតណាមឆ្ពោះទៅបុព្វបុរសនិងប្រភពដើមរបស់ប្រទេសជាតិ​សំដៅសម្តែងការដឹងគុណ ដល់បណ្តាស្តេច Hung ដែលមានគុណូបការៈបង្កើតនិងកសាងប្រទេសជាតិ ព្រមទាំងបួងសួងសូមឲ្យប្រទេសជាតិសម្បូរធូធារប្រជាជនរស់នៅក្នុងភាពសុខសាន្ត​ត្រានផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

 


top