ព័ត៌មាន

សកម្មភាពការទូតលេចធ្លោមួយចំនួនរបស់វៀតណាម

អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet (រូបថត៖Baoquocte.vn)


នៅក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ៩ ខែកញ្ញានេះ អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានផ្តល់ព័ត៌មានមួយចំនួនអំពីដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសចិនលោក Wang Yi នៅវៀតណាម។

អាស្រ័យហេតុនេះរដ្ឋមន្ត្រីការបរទេស លោក Wang Yi និងរួមជាមួយលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ដឹកនាំសម័យប្រជុំលើកទី ១៣ នៃគណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងចិន ព្រមទាំងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាមផងដែរ។លោក Doan Khac Viet បានអះអាងថា៖ “ភាគីទាំងពីរនឹងពិភាក្សាដោយផ្ទាល់អំពីវិធានការនិងបញ្ហានៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរដើម្បីដោះស្រាយការលំបាក ជំរុញទំនាក់ទំនងទ្វេភាគីឲ្យបន្តអភិវឌ្ឍន៍។ បញ្ហាដែលប្រទេសទាំងពីរកំពុងចាប់អារម្មណ៍នាពេលបច្ចុប្បន្នគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

នៅក្នុងសន្និសីទកាសែតនេះ ឆ្លើយសំណួរទាក់ទងនឹងទំនាក់ទំនងវៀតណាម - អាមេរិកនោះ លោក Doan Khac Viet បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ឈានមុខគេ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៖ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ ជម្នះផលវិបាកនៃសង្គ្រាមជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top