ព័ត៌មាន

សកម្ម ម្ចាស់ការ និងមានទំនូលខុសត្រូវខ្ពស់ចំពោះតម្រូវការជាក់ស្ដែងរបស់ប្រទេសជាតិ

សម័យប្រជុំ វិសាមញ្ញលើកដំបូង នៃរដ្ឋសភាវៀតណាមនីតិកាលពី ១៥ បានបិទបញ្ចាប់នារសៀលថ្ងៃទី ១១ មករា។ ទោះបីជាប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លី តាមអនឡាញក៏ដោយ ប៉ុន្តែរាល់សេចក្តីសម្រេចចិត្ត ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំនេះគឺមានអត្ថន័យដ៏សំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេសក្នុងបរិបទ ដែលវៀតណាមកំពុងខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។

អត្ថន័យសម្រាប់ដំណាក់កាល ២០២១ - ២០២៥ ទាំងមូល

សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយសម្រួលកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលត្រូវបានរដ្ឋសភា អនុម័តនៅក្នុងសម័យបិទកិច្ចប្រជុំគឺមានអត្ថន័យពិសេស ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩  ជំនះពុះពារលើផលវិបាក ស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ស្ដារទីផ្សារការងារ ដោះស្រាយបញ្ហាសន្តិសុខ និងសុខុមាលភាពសង្គម។ នេះគឺជាគោលនយោបាយបំពេញបន្ថែម ក្រៅពីក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលត្រូវបានរដ្ឋសភាសម្រេចចិត្តក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងផែនការហិរញ្ញវត្ថុ ផែនការកម្ចីប្រាក់ និងសំណងបំណុលសាធារណៈ ផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ ដំណាក់កាល ២០២១ - ២០២៥ ។

 

អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong


ដោយមានទឹកប្រាក់ប្រមាណ ៣៥០ លានលានដុងនោះ កម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គមឡើងវិញ នឹងជួយរដ្ឋាភិបាលមានភាពម្ចាស់ការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងជួយសម្រួលការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។ កម្មវិធីនេះនឹងត្រូវបានអនុវត្តន៍ភាគច្រើនក្នុងរយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ដោយផ្តោតសំខាន់លើវិស័យ៖ សុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ សន្តិសុខសង្គម ការងារ ជាដើម។

រដ្ឋសភាក៏ទទួលស្គាល់ថាការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍គឺជាភារកិច្ចដ៏សំខាន់ពិសេស។ ក្នុងបរិបទបច្ចុប្បន្ននេះការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូងក្នុងដំណាក់កាល ២០២១-២០២៥ គឺកាន់តែមានអត្ថន័យជាក់ស្តែង។  វាយតំលៃអំពីលទ្ធផលនៃសម័យប្រជុំនេះ លោក Dang Quoc Huu ម្ចាស់ឆ្នោតម្នាក់នៅទីក្រុង Yen Bai បានឲ្យដឹងថា៖ “សម័យប្រជុំនេះបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើយម្ចាស់ឆ្នោតមានជំនឿជាក់ទៅលើសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាក្នុងសម័យប្រជុំនេះ។ ម្ចាស់ឆ្នោតក៏មានជំនឿជាក់ និងមានក្ដីសង្ឈឹមទៅលើការអភិវឌ្ឍ របស់ប្រទេសជាតិនាពេលខាងមុខ ក្នុងបរិបទដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង”។

ពង្រីកបញ្ញាសមូហភាព

នេះគឺជាលើកដំបូងហើយ ដែលរដ្ឋសភាបានបើកសម័យប្រជុំវិសាមញ្ញ ដើម្បីដោះស្រាយបញ្ហានានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រទេសជាតិ របស់សហគ្រាស និងជីវភាពរស់នៅរបស់ប្រជាជន។ ថ្វីត្បិតតែរដ្ឋសភាបានបើកសម័យប្រជុំតាមអនឡាញទាំងស្រុងក៏ដោយ ប៉ុន្តែសមាជិករដ្ឋសភានៅតាមខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មដោយបាន ពិភាក្សា លើកទស្សនៈ និងពិភាក្សាដើម្បីបញ្ជាក់ពីបញ្ហាជាច្រើន និងផ្ដល់មតិយោបល់ជាច្រើនដល់រដ្ឋសភា។

បន្ទាប់ពីកិច្ចពិភាក្សានីមួយៗ ស្ថប័ននានារបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងធ្វើការបូកសរុប ទទួលយកមតិយោបល់ និងពន្យល់យ៉ាង យកចិត្តទុកដាក់ចំពោះមតិរបស់សមាជិករដ្ឋសភា ដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយដាក់ជូនរដ្ឋសភា។ អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong បានឲ្យដឹងថា៖ “នេះគឺជាសក្ខីភាពយ៉ាងច្បាស់សាស់សម្រាប់អាណត្តិរដ្ឋសភានីតិកាលទី ១៥។ យើងបានផ្លាស់ប្ដូរថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងឆ្លើយតបតាមតម្រូវការធានាការដឹកនាំរបស់បក្ស តាមគោលការណ៍ និងសេចក្ដីសម្រេចចិត្តរបស់បក្សផងដែរ”។

លទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកដំបូង បានបង្ហាញពីភាពសកម្ម ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់រដ្ឋសភា ចំពោះតម្រូវការជាក់ស្ដែងរបស់ប្រទេសជាតិ និងបំណងប្រាថ្នារបស់ប្រជាជន និងសហគ្រាស។ ទន្ទឹមនឹងនេះ អះអាងថា រដ្ឋសភា រដ្ឋាភិបាលជានិច្ចកាលផ្ទៀងស្ដាប់មតិយោបល់របស់ម្ចាស់ឆ្នោត និងប្រជាជន ហើយ ខិតខំប្រឹងប្រែង ដោយឥតឈប់ឈរ ប្តេជ្ញាចិត្តផ្លាស់ប្ដូរថ្មី បង្កើតគំនិតផ្ដួចផ្ដើមថ្មី សំដៅដោះស្រាយបញ្ហាជាក់ស្ដែង រួមចំណែកស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិឡើងវិញ គ៏ដូចជាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top