ព័ត៌មាន

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នាំចេញរបស់រុស្ស៊ីនឹងមានតម្លៃតិចបំផុតគឺ ១០ ដុល្លារសម្រាប់ ២ ដូស


វ៉ាក់សាំងប្រឆាំងកូវីដ ១៩ 
 

រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានឲ្យដឹងថា ដំណើរការផលិតកម្មវ៉ាក់សាំងរបស់រុស្ស៊ី នឹងផ្ដល់អាទិភាពដល់ទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ 
 
តាមរយៈទូរទស្សន៍ Rossia -24 លោក Aleksei Repik ប្រធានគណៈនាយកនៃក្រុមហ៊ុន "R-pham" របស់រុស្ស៊ីបានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់រុស្ស៊ីនឹងមានតម្លៃខ្ពស់។ ប៉ុន្តែវ៉ាក់សាំងនេះនឹងមានតម្លៃសមរម្យ ខណៈដែលសកម្មភាពផលិតកម្មឈានដល់បរិមាណឧស្សាហកម្ម។
 
មុននេះ កាលពីថ្ងៃទី ១២ ខែសីហា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានឲ្យដឹងថា ដំណើរការផលិតកម្មវ៉ាក់សាំងរបស់រុស្ស៊ី នឹងផ្ដល់អាទិភាពដល់ទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ លោក Mikhail Murashko បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចផលិតវ៉ាក់សាំងនៅបរទេស។ បណ្ដាកិច្ចចរចាស្ដីពីវ៉ាក់សាំងកំពុងបានដំណើរការផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top