ព័ត៌មាន

វ៉ាក់សាំងបង្ការកូវីដ ១៩ចំនួន៨សែនដូសត្រូវបានចែកចាយជូនទីក្រុងហូជីមិញ

មិនត្រឹមតែមូលដ្ឋានសុខាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែកងកម្លាំងទាំងអស់ ចាប់តាំងពីកងទ័ព សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាននិងគិលានដ្ឋានឃុំ នឹងចូលរួមចាក់ថ្នាំបង្ការ រោគទៀតផង។

គិតត្រឹមពេលនេះ ទីក្រុងហូជីមិញទើបមានចំនួនប្រជាជនជាង១២ពាន់នាក់ត្រូវបានចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ (រូបថត៖ VOV)


ក្រសួងសុខាភិបាលវៀតណាមនឹងប្រគល់ជូនទីក្រុងហូជីមិញវ៉ាក់សាំងបង្ការកូវីដ ១៩ចំនួន៨សែនដូស។ នេះបើតាមការថ្លែងរបស់អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ ខែមិថុនា អំពីការចែកចាយវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជន ក្នុងបរិបទដែលចំនួនករណីឆ្លងកូវីដ ១៩ នៅទីក្រុងហូជីមិញ ក្នុងការផ្ទុះរាលដាលលើកនេះ បានហួសពី១០០០ករណី។
លោក អនុរដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា មិនត្រឹមតែមូលដ្ឋានសុខាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែកងកម្លាំងទាំងអស់ ចាប់តាំងពីកងទ័ព សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាននិងគិលានដ្ឋានឃុំ នឹងចូលរួមចាក់ថ្នាំបង្ការ រោគទៀតផង។ លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានមានប្រសាសន៍ថា៖ “អាទិភាពគឺទន្ទឹមនឹងមុខសញ្ញានានាដែលបានចែងក្នុងសេចក្ដីសម្រេចចិត្តលេខ ២១នោះ យើងនឹងផ្ដោតសំខាន់ទៅលើការការពារមណ្ឌលឧស្សាហកម្ម ជាពិសេសគឺ កម្លាំងកម្មករចូលរួមផលិតកម្ម ដែលជាកម្លាំងដែលបង្កើតឡើងសម្ភារៈទ្រព្យសម្បត្តិ របស់សង្គម។ ខ្ញុំសង្ឃឹមថា ទីក្រុងនឹងកសាងផែនការក្នុងពេលឆាប់ៗសម្រាប់ការទទួល និងការចាត់វ៉ាក់សាំង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top