ព័ត៌មាន

វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួនជាង ៦៦០.០០០ដូសបានមកដល់វៀតណាម

នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា វ៉ាក់សាំងបង្ការកូវីដ ១៩  AstraZeneca ចំនួន ៦៥៩.៩០០ ដូស បានផ្ទេរទៅកាន់ទីក្រុងហូជីមិញ។

នេះគឺជាការប្រគល់វ៉ាក់សាំងលើកទី ៦ និងទី៤បន្តបន្ទាប់គ្នាក្នុងខែកក្កដាឆ្នាំ ២០២១ ក្រោមកិច្ចសន្យាបញ្ជាទិញជាមុនរវាងក្រុមហ៊ុន AstraZeneca Vietnam និងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំង វៀត ណាម VNVC។

រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងនេះបាននាំមកជូនវៀតណាមវ៉ាក់សាំងជិត ៣,៨ លានដូស ស្មើនឹងប្រមាណ ៤១% បរិមាណសរុបនៃវ៉ាក់សាំងកូវីដ-១៩ របស់ AstraZeneca នៅក្នុងប្រទេស។ ជាសរុបមក វ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ជិត ៩,៣ លានដូស ត្រូវបានបញ្ជូនមកវៀតណាម តាមរយៈកិច្ចសន្យាជាមួយក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម VNVC, យន្តការ COVAX និងជំនួយរវាងបណ្តារដ្ឋាភិបាល ដែលស្មើនឹង ៦២% នៃប្រភពផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩ នៅទូទាំងប្រទេស៕


top